មេឃត្រជាក់ៗចឹង! បើបានញ៉ាំស៊ូគី​ និងសាច់អាំងបែបជប៉ុនដឹងតែជាតិម៉ង តោះ Ichiban Buffet ៥នាក់ហ្វ្រីម្នាក់ ចូលចិត្តញ៉ាំប៊ូហ្វេបែបជប៉ុនមែនអត់?

  • 2021-12-24 03:01:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


មេឃត្រជាក់ៗចឹង បើបានជុំគ្នាញ៉ាំស៊ុប និងសាច់អាំងដឹងតែអេមម៉ង។ ណាមួយជិតដល់ថ្ងៃបុណ្យណូអែល និងឆ្លងឆ្នាំសកលល្មម កុំឱ្យរំលងទាន់មានប្រូម៉ូសិន ណាត់គ្នាមកញ៉ាំប៊ូហ្វេនៅ Ichiban ឱ្យហើយទៅ។

Ichiban Buffet គឺជាហាងស៊ុបស៊ូគី និងសាច់អាំងបែបជប៉ុន ដែលមានទីតាំងស្ថិតនៅ បឹងកេងកង ផ្លូវ៥១ កែងនឹងផ្លូវ ៣២២ រាជធានីភ្នំពេញ។ ភោជនីយដ្ឋានមួយនេះ នឹងត្រៀមបើកលក់សាកល្បងចាប់ពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ ២០២១ នេះតទៅ និងបើកទទួលភ្ញៀវចាប់ពីម៉ោង ពីម៉ោង ១១ព្រឹក ដល់ ម៉ោង ១០​យប់។ សម្រាប់តម្លៃអាហារពេលថ្ងៃត្រង់ក្នុងម្នាក់គឺ ១២,៥០ ដុល្លារ ឬឯអាហារពេលល្ងាចគឺ ១៤,៥០ ដុល្លារប៉ុណ្ណោះ។

Ichiban Buffet បាននាំចូល និងប្រើប្រាស់ជាមួយប្រភេទសាច់ដែលមានគុណភាពខ្ពស់ មកពីសហរដ្ឋអាមេរិក និងអូស្រ្ដាលី ទាំងរសជាតិសាច់ និងទឹកស៊ុប​ សុទ្ធតែចម្អិនដោយមានស្ដង់ដារត្រឹមត្រូវ ដើម្បីផ្ដល់ជូននូវអាហារដែលមានឱជារសឈ្ងុយឆ្ងាញ់ដល់អតិថិជន។

ចាំអីទៀត? ញ៉ាំដោយសេរី ញ៉ាំម៉ាបែកពោះ ណាត់គ្នា កក់កន្លែងឱ្យហើយទៅទាន់មានប្រូម៉ូសិន ៥ នាក់ហ្រ្វីម្នាក់ បានទាំងឆ្ងាញ់មាត់បានទាំងចំណេញទៀត។

កាន់តែពិសេស សម្រាប់អបអរសាទរក្នុងការបើកសម្ពោធហាងប៊ូហ្វេបែបជប៉ុនមួយនេះ ខាងភោជនីយដ្ឋាននឹងមានហ្គេម friendly photo contest សម្រាប់អតិថិជន ក្នុងការចូលរួមលេង ដើម្បីមានឱកាសឈ្នះរង្វាន់ ញ៉ាំអាហារប៊ូហ្វេមួយឆ្នាំពេញ។ សម្រាប់ការចូលរួមលេងលោកអ្នកគ្រាន់តែថតរូបជាមួយនឹង Ichiban Buffet ម្នាក់ឯងក៏បាន ជាមួយក្រុមគ្រួសារ ឬក៏ក្រុមការងារក៏បានរួចផុសដោយ comment និងបញ្ចូលនៅលក្ខខណ្ឌដូចខាងក្រោម៖​

  • Tag និងmention មិត្តឱ្យបាន ៥នាក់ like និង share ហ្វេសបុកផេក Ichiban Cambodia។

ការលេងហ្គេមនេះគិតចាប់ពីថ្ងៃទី ២២ រហូតដល់ថ្ងៃទី ២៨ខែធ្នូឆ្នាំ ២០២១។ អ្នកឈ្នះលើកទី ១ចំនួន ១០នាក់ នឹងទទួលបានគូប៉ុងញ៉ាំអាហារប៊ូហ្វេពេញមួយឆ្នាំ (បញ្ជាក់៖ គូប៉ុង ១២សន្លឹក ប្រើបានមួយខែម្ដងតែប៉ុណ្ណោះ)។

អ្នកឈ្នះលើកទី ២ នឹងជ្រើសរើសអ្នកឈ្នះចំនួន ៥០នាក់​ ឬឯរង្វាន់វិញ នឹងទទួលបានគូប៉ុងអាហារថ្ងៃត្រង់ ៥ ដុល្លារ ២៥សន្លឹក និងគូប៉ុង ៥ដុល្លារសម្រាប់អាហារពេលល្ងាច ២៥សន្លឹក។

អាហារឆ្ងាញ់ កន្លែងចតរថយន្តធំទូលាយ ក្នុងហាងរៀបចំដេគ័របែបជប៉ុន កន្លែងអង្គុយមានផាសុកភាព នឹងអាចទទួលភ្ញៀវបានរហូតដល់ទៅ ២០០នាក់។ ដូច្នេះលោកអ្នកអាចរីករាយក្នុងការញ៉ាំអាហារ​ជួបជុំគ្នាយ៉ាងសប្បាយ។

សម្រាប់ព័ត៌មានលម្អិត​ពិតលោកអ្នកអាចចូលទៅកាន់៖

  • គេហទំព័រហ្វេសបុកផេក៖ Ichiban Buffet

  • លេខសម្រាប់កក់កន្លែង ០៩៥ ២២២​៩៩៥៕

អត្ថបទ៖ សុខុន សុម៉ាភាវី

អត្ថបទថ្មី