លាភ​ចូល​ផ្ដួនៗ​ អេលីត​ ចំរើន​ បាន​កាដូ​ម៉ូតូ​អាសង់​ ២០២២​ មួយ​គ្រឿង​ពី​ឯកឧត្ដម​ យឹម​ លាង​

  • 2021-12-28 05:26:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​ អេលីត​ ចំរើន​ លាភ​ចូល​ផ្ដួនៗ​តែ​ម្ដង​ទើប​ឈ្នះ​ខ្សែក្រវាត់​១គ្រឿង​បាន​ប្រាក់​រង្វាន់​១ម៉ឺន​ដុល្លារ​ ឥលូវ​បាន​កាដូ​ពិសេស​ម៉ូតូ​អាសង់​ ២០២២​ មួយ​គ្រឿង​ទៀត​ពី​ឯកឧត្ដម​ យឹម​ លាង​ ជា​ការ​លើក​ទឹកចិត្ត។​

លោក​ជំទាវ​ ស៊ន​ សៀវម៉ី​ ពេល​ប្រគល់ម៉ូតូ

លោក​ជំទាវ​ ស៊ន​ សៀវម៉ី​ បាន​ឲ្យ​ដឹង​ថា​ នេះ​ជា​កាដូ​លើក​ទឹក​ដែល​ផ្ដល់​ដោយ​ឯកឧត្ដម​ យឹម​ លាង​ ដល់​កីឡាករ​ អេលីត​ ចំរើន​ ដែល​បាន​ឈ្នះ​ខ្សែក្រវាត់​១គ្រឿង​កាល​ពី​ថ្ងៃ​អាទិត្យ​ចូល​ក្នុង​ក្លឹប​ប្រដាល់​នាយដ្ឋាន​អង្គរក្ស។​ ​ជា​ការ​លើក​ទឹកចិត្ត​ចំពោះ​ការ​ខំប្រឹងប្រែង​របស់​ ចំរើន​ ក្នុង​ការ​ហ្វឹកហាត់​ និង​ប្រកួត​ជា​ពិសេស​កម្មវិធី​សំខាន់​វគ្គ​ផ្ដាច់ព្រ័ត្រ​នេះ។​

លោក​ជំទាវ​បន្ថែម​ទៀត​ថា​ ការ​លើក​ទឹកចិត្ត​នេះ​គឺ​មាន​សារសំខាន់​ណាស់​ដល់​កីឡាករ​ កីឡា​ការិនី​ មិន​ថា​នៅ​ពេល​ឈ្នះ​ ឬ​ចាញ់​នោះ​ទេ​ ពោល​ធ្វើ​ឲ្យ​ពួកគេ​មាន​កម្លាំង​ចិត្ត​បន្ត​ទៀត​ បន្ត​ខំប្រឹង​ប្រែង​ថែម​ឆ្ពោះ​ទៅ​រក​ភាព​ជោគជ័យ​នា​ពេល​ក្រោយៗ​ទៀត។​ ចំពោះ​ក្លឹប​នាយដ្ឋាន​អង្គរក្ស​នឹង​មាន​ជា​ការ​ជួយ​ឧបត្ថម្ភ​លើក​ទឹកចិត្ត​បន្ត​ទៀត​ សូម​កីឡាករ​ខំ​ប្រឹងប្រែង។​

អេលីត ចំរើន និង​លោក​ ស៊ន​ អេលីត​

អតីត​ម្ចាស់​មេដាយ​កីឡា​អាស៊ី​ខាង​លើ​នេះ​ក៏​សូម​ថ្លែង​អំណរគុណ​ដល់​ឯកឧត្ដម​ យឹម​ លាង​ ដែល​ជា​គណៈ​គ្រប់គ្រង​ក្លឹប​នាយកដ្ឋាន​អង្គរក្ស​ និង​ក្រុមហ៊ុន​ SBC៣៦៩​ ដែល​តែង​តែ​យក​ចិត្ត​ទុកដាក់​ក៏​ដូច​ជា​ឧបត្ថម្ភ​កីឡាករ​ជា​រហូត​មក។​

អេលីត ចំរើន​ និង​ម៉ូតូ​

រំលឹក​ដែរ​ថា​ ការ​ប្រគល់​ម៉ូតូ​អាសង់​ ឆ្នាំ​២០២២​ មួយ​គ្រឿង​ពី​ឯកឧត្ដម​ យឹម​ លាង​ ដល់​កីឡាករ​ អេលីត​ ចំរើន​ នេះ​ធ្វើ​ឡើង​កាល​ពី​ព្រឹកមិញ​នៅ​ក្លឹប​នាយដ្ឋាន​អង្គរក្ស។​ អេលីត​ ចំរើន​ ទើប​ឈ្នះ​ខ្សែក្រវាត់​១គ្រឿង​អម​ដោយ​ប្រាក់​រង្វាន់​១ម៉ឺន​ដុល្លារ​នៅ​សង្វៀន​ PNN ​ក្រោយ​ឈ្នះ​ពិន្ទុ​ បឺត​ សង្ឃឹម​ កាល​ពី​ថ្ងៃ​អាទិត្យ​ ទី២៦​ ខែ​ធ្នូ​ ឆ្នាំ​២០២១៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទថ្មី