លេចចេញរមណីយដ្ឋានទេសចរណ៍ធម្មជាតិមួយទំហំ ៦០ហិកតា នៅជើងភ្នំគូលេន ស្រស់ស្អាត និងទាក់ទាញខ្លាំង!
- 2021-12-29 03:34:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លេចចេញរមណីយដ្ឋានទេសចរណ៍ធម្មជាតិមួយទំហំ ៦០ហិកតា នៅជើងភ្នំគូលេន ស្រស់ស្អាត និងទាក់ទាញខ្លាំង!
ចន្លោះមិនឃើញ
រមណីយដ្ឋានទេសចរណ៍ធម្មជាតិ ស្រស់ស្អាត មួយកន្លែងនៅជើងភ្នំគូលេន កំពុងមានការទាក់ទាញអ្នកទេសចរ ឲ្យទៅទស្សនា និងសំរាកកំសាន្ដទាំងថ្ងៃទាំងយប់ ខណ: ដែលកន្លែងនោះ មានការរៀបចំដោយទេសភាពធម្មជាតិពិតៗ ជាពិសេសមានការបោះតង់ អមដោយទេសភាពព្រៃភ្នំ ពើងថ្ម ពើងភ្នំ និងគំនូរពីបុរាផងដែរ។កន្លែងទេសចរណ៍នោះ មានឈ្មោះថា សួនផ្កាធិស័ក្ដិ ស្ថិតនៅភូមិបិតផ្កា ស្រុកស្វាយលើ មានចំង៉ាយប្រមាណ៧០គីឡូម៉ែត្រពីខេត្ដសៀមរាប។ នេះបើតាមរបាយការណ៍របស់មន្ទីរព័ត៌មានខេត្តសៀមរាបផ្ញើជូនរដ្ឋមន្ត្រីក្រសួងព័ត៌មាន។
លើសពីនេះទៅទៀត កន្លែងទេសចរណ៍នេះ មានលក្ខណ:ជាធម្មជាតិសម្បូរទៅដោយព្រៃភ្នំក្រំថ្មបែបធម្មជាតិ មានប្រាង្គប្រាសាទ ចម្លាក់សិលា ដូចជាចម្លាក់ពើងថ្ម និងបុរាណដ្ឋានដ៏ច្រើនកន្លែង មានស្ទឹងប្រវត្តិសាស្ត្រ មានពយភ្នំដែលកើតឡើងពីធម្មជាតិ ទេសភាពនៅលើគិរីបុព្វតាដ៏ស្រស់ត្រកាល ជាពិសេសអ្នកទេសចរអាចស្នាក់កំសាន្ដនៅក្នុងរីសតតង់តាមជើងភ្នំគូលេន ហើយបន្ដទៅទស្សនាទឹកធ្លាក់លើភ្នំគូលេន ជិះកង់ទៅលេងពើងគំនូរ និងប្រាសាទបុរាណជាច្រើនទៀតនៅឧទ្យានជាតិភ្នំគូលេនបានយ៉ាងសប្បាយរីករាយ ។
លោកឈ្មោះ សៀក គឹមសាត បានបង្កើតតំបន់ទេសចរណ៍នេះឡើង ក្នុងគោលបំណងជួយលើកស្ទួយវិស័យទេសចរណ៍នៅក្នុងស្រុក តាមការណែនាំរបស់រាជរដ្ឋាភិបាល ជាពិសេសធ្វើយ៉ាងណាជួយផ្ដល់ការងារឱ្យប្រជាពលរដ្ឋនៅមូលដ្ឋាន មានប្រាក់ចំណូលក្នុងគ្រួសារ។ លោកបានបន្ដថា ទៅកន្លែងនោះ មានសួនផ្កា មានកញ្ចុះម្លប់ឬស្សី សម្រាប់ការអង្គុយកំសាន្ដ មានកន្លែងបោះតង់រាប់រយតង់ បោះតង់ជាលកល្ខណ:គ្រួសារ មានរីសតតង់លំដាប់ផ្កាយ៥ នៅជាប់លើជើងភ្នំគូលេន ប្រកបដោយផាសុកភាព មានការជិះកង់ហាត់ប្រាណទៅលេងពើងគំនូរទីនោះផងដែរ។
គួរបញ្ជាក់ផងដែរថា កន្លែងទេសចរដ៏ស្រស់ស្អាតនេះ បានរៀបចំឡើងជាងមួយឆ្នាំមកហើយ ដោយមានទាំងភោជនីយដ្ឋានផងដែរ ប៉ុន្ដែទើបបើកដំណើរការជាងមួយខែប៉ុណ្ណោះនៅលើផ្ទៃដី ចំនួន៣០ហិកតា ក្នុងចំណោមផ្ទៃដីសរុប ៦០ហិកតា ជាប់នឹងជើងភ្នំគូលេន។ កន្លែងទេសចរណ៍នេះ នឹងបន្ដរៀបចំបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាឱ្យមានការពេញចិត្ដពីអ្នកទេសចរ ដែលទៅកំសាន្ដ ហើយនឹងត្រូវបានចំណាយរាប់លានដុល្លា ដើម្បីធ្វើឱ្យតំបន់នោះក្លាយជាទេសចរទាក់ទាញពិតៗគ្រប់រដូវកាល។លោកបានអំពាវនាវ ដល់អ្នកទេសចរ ទៅទស្សនាទេសភាព ព្រមទាំងសម្រាកកំសាន្ដនៅសួនផ្កាជើងភ្នំគូលេននេះ នាឱកាសពិធីឆ្លងឆ្នាំ២០២១នេះ ដើម្បីជាការគាំទ្រដល់តំបន់ទេសចរណ៍ធម្មជាតិ ដែលបានរៀបចំដោយពលរដ្ឋខ្មែរ។
ប្រភព៖ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន