អ្នកដឹកនាំរឿង «Squid Game» បង្ហើបសាច់រឿងរដូវកាលទី ២ ហើយអាចឈានដល់រដូវកាលទី ៣ទៀត
- 2021-12-29 03:39:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកដឹកនាំរឿង «Squid Game» បង្ហើបសាច់រឿងរដូវកាលទី ២ ហើយអាចឈានដល់រដូវកាលទី ៣ទៀត
ចន្លោះមិនឃើញ
អ្នកដឹកនាំរឿង «Squid Game» គឺលោក Hwang Dong Hyuk បានលើកឡើងពីសាច់រឿងមួយចំនួនសម្រាប់ដាក់បញ្ចូលក្នុងរដូវកាលទី២ នៃស៊េរីរឿងរបស់ Netflix។
ស្ថិតក្នុងបទសម្ភាសនៅថ្ងៃទី ២៨ ខែធ្នូ លោក Hwang បានបង្ហាញការយល់ឃើញថា៖ «ខ្ញុំកំពុងតែពិភាក្សាជាមួយនឹង Netflix ពីរឿង “Squid Game” រដូវកាលទី២ និងទី៣។ ខ្ញុំគិតថា យលងនឹងសម្រេចបានផ្លែផ្កាឆាប់ៗនេះ។ យើងដឹងថាមានមនុស្សជាច្រើនកំពុងរង់ចាំ ដូច្នេះគ្រប់គ្នាក៏កំពុងប្រឹងប្រែងយ៉ាងខ្លាំងដែលក្នុងការរៀបចំសម្រាប់រដូវកាលបន្ទាប់»។
សម្រាប់ឆ្អឹងរឿងរដូវកាលទី២វិញ បើតាមអ្នកដឹកនាំដដែលបានលើកឡើងគឺ៖ «សាច់រឿងនឹងផ្ដោតលើរឿងរ៉ាវរបស់ Seong Gi Hun (តួសម្ដែងដោយ Lee Jung Jae) ដែលតួម្នាក់លាក់បាំងគ្រប់យ៉ាងទាំងអស់។ ជាមួយគ្នានោះ រឿងក៏នឹងបង្ហាញពីមនុស្សដែល Gi Hun បានជួប និងមនុស្សដែល គាត់លេងល្បិចដាក់បន្ទាប់ពីនោះ»។
Netflix ក៏បាននិយាយដែរពីលទ្ធភាពក្នុងការចេញផ្សាយនូវរដូវកាលទី ៣ «វាគឺជាការពិតដែលយើងពិតជាបានពិភាក្សាគ្នាក្នុងការផលិតរឿង “Squid Game” ក្នុងនោះរួមមានទាំងរដូវកាលទី៣ផងដែរ ប៉ុន្តែមិនទាន់មានអ្វីបញ្ជាក់ច្បាស់នៅពេកនេះទេ»៕