វិធីសាស្រ្តបីយ៉ាង! យកឈ្នះនិងជម្រះភាពខ្ជិលច្រអូសឲ្យចេញពីឆាកជីវិតអ្នក

  • 2021-12-31 02:01:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មនុស្សយើងកាលណាឲ្យភាពខ្ជិលច្រអូសនាំមុខហើយ គឺគ្មានថ្ងៃជោគគជ័យនៅក្នុងឆាកជីវិតបាននោះឡើយ មិនថាការរៀនសូត្រឬ របររកស៊ីប្រចាំថ្ងៃ ក៏មិនមានបានដូចជាគេដែរ ខាងក្រោមនេះគឺវិធីសាស្រ្តបីយ៉ាងដែលប្រិយមិត្តទាំងអស់គ្នាអាចទៅអនុវត្តដើម្បីយកឈ្នះភាពខ្ជិលច្រអូសឲ្យចេញពីជីវិតអ្នកបាន៖

១. គោលដៅរបស់អ្នកត្រូវតែច្បាស់លាស់

ប្រសិនបើអ្នកមិនដឹងថាអ្នកធ្វើដំណើរទៅណាផង តើអ្នកធ្វើដំណើរទៅដើម្បីអ្វី? ខិតខំដើម្បីអ្វីអោយប្រាកដ ?កំណត់គោលដៅមួយសម្រាប់ខ្លួនឯងអោយបានច្បាស់ ថាអ្នកចង់សម្រេចអ្វី ចង់បានអ្វី នោះអ្នកមិនខាតពេលវេលានៅចាំ ឬខ្ជិលច្រអូស ថានឹងត្រូវធ្វើអ្វី ដើម្បីនរណា ហើយដើម្បីអ្វី។កាលណាអ្នកមានគោលដៅមួយច្បាស់លាស់ អ្នកគិតថានឹងសម្រេចវាអោយបាន នោះអ្នកធ្វើវាដោយមិនបង្អង់នោះឡើយ ភាពខ្ជិលខ្ជិលច្រអូស ក៏មិនអាចរារាំងអ្នកបានដែរ ។សូមមានគោលដៅមួយឲ្យប្រាកដច្បាស់លាស់ ដើម្បីយកឈ្នះភាពខ្ជិលច្រអូស លើខ្លួនឯង ។ពេលណាអ្នកមានគោលដៅច្បាស់កម្លាំងចិត្ត អ្នកក៏នឹងមាន ភាពខ្ជិលច្រអូស នឹងរសាយចេញពីអ្នក។

២. គួរតែចាប់ផ្តើមធ្វើកុំចាំឲ្យសោះ

ភាពខ្ជិលច្រអូសនឹងធ្វើអោយយើងមិនចង់ធ្វីអ្វី ប៉ុន្តែនៅពេលដែលអ្នកមានការងារ មានអ្វីដែលត្រូវធ្វើឬទំនួលខុសត្រូវអ្នកក៏នឹងចាប់ផ្តើមធ្វើ ព្រោះជារឿងដែលអ្នកត្រូវតែធ្វើខានមិនបានហើយ ត្រូវធ្វើអោយខ្លួនឯងរវល់ជាជាងទំនេរ ដោយសារការខ្ជិលច្រអូស ។មួយវិញទៀតការដែលអ្នកនៅតែចាំៗមិនព្រមធ្វើ ចាំអោយអ្នករួចរាល់ ចាំមានពេលសិននោះចុងបញ្ចប់អ្នកក៏មិនបានធ្វើ ប្រសិនបើអ្នកចង់ធ្វើគួរតែចាប់ផ្តើមពីឥឡូវ ចាប់ផ្តើមបន្តិចម្តងៗ កុំចាំ ហើយយកឈ្នះចិត្តខ្លួនឯងភាពខ្ជិលច្រអូស នឹងលែងមានជាមួយនឹងអ្នក។

៣. ចាប់ផ្តើមបន្តិចម្តងៗតាមដែលអាចធ្វើទៅបាន

ប្រសិនបើអ្នកគិតថាអ្នកត្រូវធ្វើការ បំពេញការងារជាច្រើនអោយរួចរាល់ថ្ងៃនេះ អ្នកនឹងគ្មានកំលាំងចិត្តនៅក្នុងការធ្វើនោះឡើយ ពីព្រោះអ្នកគិតថាច្រើនពេក។អ្នកគួរតែចាប់ផ្តើមបន្តិចម្តងៗពីមួយទៅមួយតាមដែលអ្នកអាចធ្វើបាន ដោយមិនមានសម្ពាធ ការដែលអ្នកគិតថាការងារអ្នកច្រើន ត្រូវបំពេញអោយហើយក្នុងពេលមួយ វានឹងមានសម្ពាធ អារម្មណ៍មិនល្អ នៅក្នុងការធ្វើ ពោលគឺអ្នកខ្ជិលតែម្តង អ្នកគួរតែចាប់ផ្តើមធ្វើ តាមដែលអាចធ្វើបាន មួយវិញទៀតទៀតកុំទុកការងារចោលច្រើនពេក ធ្វើវា ចាប់ផ្តើមពីឥឡូវបន្តិចម្តង នោះអ្នកនឹងមិនមានកូនចិត្តថានឹងខ្ជិលទៀតទេ។

ប្រភព៖ YouTube   អត្ថបទដោយ៖ សាន​ សុធារដ្ឋ