វីវរហើយ!នៅថៃ អូមីក្រុងឆ្លងលឿនដូចព្យុះ ថ្ងៃនេះឆ្លងជាង៣ពាន់នាក់ អូមីក្រុងជិត២០០នាក់

  • 2021-12-30 09:00:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រទេសថៃបានបន្តប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី សរុបមាន ចំនួន "៣,០៣៧" នាក់ និងស្លាប់ ចំនួន២៥នាក់បន្ថែមទៀតហើយ នៅក្នុងចំណោមអ្នកឆ្លង ៣,០៣៧ករណីនោះមានវីរុសបំប្លែងខ្លួនថ្មីអូមីក្រុងដល់ទៅ១៩៤ នាក់ ធ្វើឲ្យអូមីក្រុងនៅថៃកើនឡើងដល់៩៣៤ករណី គិតត្រឹមថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ២០២១។ នេះបើយោងទៅតាមការចេញផ្សាយដោយទីភ្ញាក់ងារសារពត៌មាន Thai PBS News។

ប្រទេសថៃនាបច្ចប្បន្ននេះស្ថានភាពនៃការឆ្លងរីករាលដាលកាន់តែអាក្រក់ឡើងៗ ជារៀងរាល់ថ្ងៃ អត្រាអ្នកឆ្លងជំងឺកូវីដ១៩នៅតែបន្តកើនឡើងជាលំដាប់ហាក់មិនទាន់មានការថមថយសោះនៅឡើយ ពោលគឺថៃមានអ្នកឆ្លងនិងស្លាប់ដោយសារតែកូវីដ១៩ជាបន្តបន្ទាប់ជាពិសេសអូមីក្រុងឆ្លងលឿនដូចព្យុះ ដោយរហូតមកដល់ពេលនេះប្រទេសថៃមានអ្នកឆ្លងជំងឺកូវីដ១៩សរុប រហូតទៅដល់២,១៩១,៤៦១នាក់ ជាសះស្បើយពីជំងឺមានចំនួន ២,១៣៧,៨២៧នាក់ កំពុងសម្រាកព្យាបាលជំងឺមានចំនួន៣៣,៣៩៩នាក់ ខណ:អ្នកដែលបានបាត់បង់ជីវិតដោយសារតែជំងឺកូវីដ១៩មានរហូតទៅដល់២១,៦៧១នាក់ឯណោះ។

គួរបញ្ជាក់ផងដែរថាប្រទេសប្រថៃពេលនេះកំពុងតែមានការព្រួយបារម្ភយ៉ាងខ្លាំងទៅលើការវាយលុកនៃវីរុសបំប្លែងខ្លួនថ្មីអូមីក្រុងឆ្លងទាំងពីភ្ញៀវបរទេស ឆ្លងទាំងប្រជាជននៅក្នងតំបន់ជិត១០០០ករណីទៅហើយ ដែលជាហេតុធ្វើឲ្យប្រទេសថៃសម្រេចប្រកាសផ្អាកទទួលភ្ញៀវទេសចរអន្តរជាតិជាបណ្តោះអាសន្នកាលពីពេលកន្លងទៅ ។

ប្រភព៖ Thai PBS   អត្ថបទដោយ៖ សាន​ សុធារដ្ឋ