មុនបាន​គ្នាជាប្ដីប្រពន្ធ Rain ត្រូវ Taehee បដិសេធមិនស្រឡាញ់ច្រើនដងឡើងស្ពឹកមុខ

  • 2022-01-05 04:50:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បង្ហាញមុខក្នុង​កម្មវិធី "The Hungry and The Hairy” តារាសម្ដែង​ Lee Hanee បាន​បង្ហាញមុខ​ជា​ភ្ញៀវកិត្តិយស និង​ធ្វើដំណើរទៅកាន់ Kangwondo ជាមួយនឹង​ Rain ក៏ដូចជា Noh Hong Chul

នៅ​ថ្ងៃនោះ​ Lee Hanee បាន​សួរ Rain ពីមូលហេតុ​ដែល​ Kim Tae Hee ព្រម​រៀបការជាមួយ។

តាមពិត Lee Hanee ក៏ជាអតីតនិស្សិតសិក្សានៅ​សកលវិទ្យាល័យ Seoul University ដូច Kim Tae Hee ដែរ ហើយគាប់ជួនជា​បាន​ជួប​ Rain ហើយ នាង​ក៏បានលើកយក​ពីចំណងមិត្តភាព​របស់​នាង និង Tae Hee តែម្ដង។

Hanee ថា Tae Hee មិនសូវ​ជា​ចូលចិត្តរញ៉េរញ៉ៃច្រើនទេ ហើយមិនផឹក (ស្រាបៀរ) និងចូលចិត្តកីឡាប៉ុន្មាន​នោះទេ។ ដល់ពេល​និយាយដល់ជីវិតរៀបការ Hanee ក៏សួរសំណួរមួយចំនួន​ទៅ Rain ដោយផ្ដើម​ដំបូង តារាប្រុសរូបនេះបាន​និយាយថា៖

«ខ្ញុំ​បាន​ជួបនាង​ដំបូង​ពេល​ថត​ស្ប៉តពាណិជ្ជកម្មរួមគ្នា កាល​ពី១០ឆ្នាំមុន។ ជាទូទៅអ្នក Stylist មាន​តួនាទី​រៀបចំគ្រប់យ៉ាង តាំងពីពាក់ស្រោមជើង​ឲ្យតួ ប៉ុន្តែ​ខ្ញុំ​ឃើញថា​គាត់ (Kim Tae Hee) សុខចិត្តពាក់ខ្លួនឯងទាំងលុតជង្គង់ដល់ដី​មិនហ៊ាន​ប្រើ Stylist ទេ។ ឃើញបែប​ហ្នឹង​ហើយ ខ្ញុំគិតថា​គាត់ពិតជានារី​ល្អពិតៗ»

Hanee ក៏បាន​សួរបន្ថែម «បន្ទាប់​ពីនោះមក អ្នកចាប់ផ្ដើម​មាន​ចិត្តទៅលើគាត់ ហើយចាប់ផ្ដើមទៅជិតគាត់ហ្មងមែន?»

Rain ក៏​បាន​និយាយថា៖ «ហ្នឹងហើយ ប៉ុន្តែពេល​ហ្នឹង ខ្ញុំ​ត្រូវ​បាន​គាត់បដិសេធដល់ទៅ ៥ដងឯណោះ ឈឺចាប់ហ្មង»។

ប៉ុន្តែ​ក្រោយមក​ ពេល​ដែល​ស្គាល់ Rain ច្បាស់ ហើយណាទៀត Rain តែង​ផ្ដល់យោបល់ពីនេះពីនោះ ទើប Tae Hee ស្គាល់ចរិតពិត ហើយក៏ក្លាយជា​ស្ពាន​នាំនាង​ឲ្យមាន​ចិត្តទៅលើ Rain តែម្ដង៕

ប្រភព៖ Allkpop   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទថ្មី