មិនធ្លាប់ស្គាល់គ្នាផង ទ្រី តារាវុធ បែរជាត្រូវគេចោទជំពាក់លុយមិនសងបង្ហោះផ្អើលពេញហ្វេសប៊ុក

  • 2022-01-05 06:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាសម្ដែងប្រុសកំពុងឡើងកូដ ទ្រី តារាវុធ ក្ដៅស្លឹកត្រចៀកកាត់ព្រឹកក្រោយប្រទះឃើញគណនីហ្វេសប៊ុកមួយបានចូល Comment ទារលុយលោកដែលលើកថាឡើងថាកម្លោះរូបនេះជំពាក់លុយគេមិនសង។

យោងតាមគណនីហ្វេសប៊ុកផ្លូវការរបស់តារាសម្ដែងប្រុសល្បីឈ្មោះ ទ្រី តារាវុធ បានឱ្យដឹងថានៅថ្ងៃទី ៥ មករា នេះមានគណនីមួយបានធ្វើការទាមទារលុយ ដែលធ្វើការអះអាងយ៉ាងច្បាស់ថាតារាសម្ដែង ទ្រី តារាវុទ្ធ បានខ្ចីលុយដោយមិនសងអស់រយៈពេលជាយូតាមទារក្នុងហ្វេសប៊ុក និងក្នុងបណ្ដាញសង្គម Tik Tok ទៀតផង។

ស្របពេលគ្នានេះតារាសម្ដែងរូបនេះក៏បានធ្វើការច្រានចោលទាំងស្រុងជុំវិញការចោទប្រកាន់ធ្ងន់ធ្ងរមួយ នេះថាលោកពុំដែលបានខ្ចីអ្នកណានោះទេ ហើយអ្វីដែលពិសេសជាងនេះទៅទៀតនោះ តារាវុធ មិនដែលស្គាល់បុគ្គលរូបនេះឡើយ។

តារាសម្ដែង ទ្រី តារាវុធ ៖ “មកពីណាពីណីណុង មនុស្សឥឡូវថ្មីប្លែក មិនដែលស្គាល់សោះ មកថាខ្ញុំខ្ចីលុយ ពត៍មានរឿងឆបោកគេផ្សាយជារឿយៗ មិនយកចិត្តទុក្ខដាក់ស្តាប់ គិតពិចារណាខ្ញុំអាចប្តឹងអ្នកបានទោះជាចេតនា រឺ អចេតនា សូមពិចារណាសាថ្មីបើបន្តមិនពិចារណាខ្ញុំអាចប្តឹងមែន”។

ទន្ទឹមនឹងនេះ តារាវុធ ក៏បានឡើងថាជំពោះរឿងរ៉ាវដែលបង្កដោយបុគ្គលខាងលើនេះពិតជាបានជះឥទ្ធិពលយ៉ាងខ្លាំងដល់កិត្តិយស និងការងាររបស់លោកដូច្នេះ តារាវុធ ស្នើរឱ្យម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Heang Phana Pavy ធ្វើការសុំទោសជាសាធារណបើពុំដូច្នោះទេលោកនឹកចាត់ការតាមនីតិវិធីច្បាប់៕

អត្ថបទ៖ PAV SREY PICH

អត្ថបទពេញនិយម