Gerrard កំពុង​តាមដាន Coutinho ប៉ង​យក​មក​កាន់ Aston Villa

  • 2022-01-06 03:05:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Aston Villa ជា​ក្រុម​មួយ​ក្នុង​ចំណោម​ក្រុម​នៅ Premier League ផ្សេង​ទៀត​ កំពុង​តាមដាន​ស្ថានភាព​របស់ Philippe Coutinho ដែល​កំពុង​ចង់​ចាកចេញ​ពី Barcelona។

Barca កំពុង​តែ​ចង់​លក់​កីឡាករ​សញ្ជាតិ​ប្រេស៊ីល​វ័ួ​២៩​ឆ្នាំ​ចេញ បន្ទាប់​ពី​​យល់​ព្រម​ទិញ Ferran Torres ពី​ក្លឹប Manchester City ក្នុង​តម្លៃ​ខ្លួន​៥៥​លាន​ផោន។ អ្នក​ចាត់​ការ​របស់ Aston Villa លោក Steven Gerrard មាន​ការ​ចាប់​អារម្មណ៍​លើ Coutinho ដែល​ជា​កីឡាករ​ធ្លាប់​លេង​ជាមួយ​លោក​កាល​នៅ Liverpool។

ក្រៅ​ពី​ Villa ក្លឹប​នៅ​អង់គ្លេស​ផ្សេង​ទៀត​ដូច​ជា Arsenal, Everton, Newcastle United និង Spurs សុទ្ធ​តែ​បាន​ទាក់ទង Coutinho។ Coutinho ហាក់​មិន​ជោគជ័យ​ឡើយ​​ក្នុង​អាជីព​ជាមួយ Barca ចាប់តាំង​ពី​ផ្ទេរ​ក្នុង​តម្លៃ​ខ្លួន​១៤២​លាន​ផោន​ពី Liverpool កាល​ពី​ខែ មករា ឆ្នាំ ២០១៨៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ