GM មិនទាន់អស់អាវុធទេ គឺចេញឡានអគ្គិសនី២ទៀត តម្លៃខ្ទង់៣ម៉ឺនដុល្លារ បន្ទាប់ពីភីកអាប់ Silverado
- 2022-01-06 08:13:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
GM មិនទាន់អស់អាវុធទេ គឺចេញឡានអគ្គិសនី២ទៀត តម្លៃខ្ទង់៣ម៉ឺនដុល្លារ បន្ទាប់ពីភីកអាប់ Silverado
ចន្លោះមិនឃើញ
ក្រៅពីរថយន្តភីកអាប់អគ្គិសនី Chevrolet Silverado 2023 ក្រុមហ៊ុន GM បានគំរូរថយន្តអគ្គិសនី២ម៉ូដែលទៀតក្នុងពិព័រណ៌ CES 2022 នោះគឺ Equinox និង Blazer ដែលនឹងផលិតនៅអំឡុងឆ្នាំ២០២៣។
យ៉ាងណាមិញ ក្រុមហ៊ុនមិនបានបញ្ជាក់លម្អិតអំពីលក្ខណៈបច្ចេកទេសនោះទេ គ្រាន់តែឱ្យដឹងថា រថយន្តម៉ូដែល Equinox នឹងមាន ២ option គឺ LT និង RS ជាមួយនឹងតម្លៃចាប់ពី ៣ម៉ឺនដុល្លារ ដែលវាធូរថ្លៃជាងបើប្រៀបធៀបនឹងរថយន្តអគ្គិសនីរបស់ Ford, Hyundai, Kia និង Volkswagen។
លោក Steve Hill អនុប្រធាន Chevrolet បញ្ជាក់ថា រថយន្ត Equinox បានដើរតួនាទីដ៏សំខាន់សម្រាប់ Chevrolet ជាម៉ាក់រថយន្តលក់ដាច់បំផុតលំដាប់ទី២។ ហើយការផ្តល់ជម្រើសរថយន្តអគ្គិសនីតម្លៃសមរម្យ នឹងអាចឱ្យរាល់គ្នាមានលទ្ធភាពទិញប្រើប្រាស់បាន។
ទន្ទឹមនឹងនេះដែរ Chevrolet បានចែករំលែករូបភាពជាច្រើនដែលបង្ហាញពីរូបរាងរបស់រថយន្តអគ្គិសនី Equinox និងផ្នែកខាងក្នុងរថយន្តដែលមានភាពប្រណិត និងអេក្រង់ Touchscreen ដ៏ធំ។ ដៃចង្កូត មានឆ្នូតពណ៌បៃតងដ៏ទាក់ទាញ ដែលបង្ហាញថា វានឹងមកជាមួយបច្ចេកវិទ្យា SuperCruise។
យ៉ាងណាមិញ សម្រាប់រថយន្តម៉ូដែល Blazer គឺមិនត្រូវបានក្រុមហ៊ុនបង្ហាញអ្វីច្រើនឡើយ។ បើតាមការប៉ាន់ស្មាន វានឹងមានថ្មធំជាង និងម៉ូទ័រអគ្គិសនីខ្លាំងជាង Equinox៕
ចង់បានរថយន្តថ្មី ប៉ុន្តែមិនមានប្រាក់គ្រប់គ្រាន់ សូមកុំបារម្ភ! លោកអ្នកអាចស្នើសុំឥណទាន រថយន្តរបស់ធនគារ CIMB ដែលផ្តល់ជូនអត្រាការប្រាក់ពិសេស ៨,៥% ទំហំឥណទានដល់ ៧០% និងរយៈពេលឥណទានដល់ ៥ឆ្នាំទៀតផង។ សម្រាប់ព័ត៌មានលម្អិតសូមជជែកជាមួយមន្ត្រីឥណទានរថយន្តរបស់ធនាគារ CIMB ដោយផ្ទាល់ តាមរយៈលេខទូរសព្ទ 096 669 2222 / 092 667 375 ៕