ល្បីថា Man City នឹងផ្ដល់តំណែងមួយទៅ Aguero ដើម្បីមកជួយក្លឹប
- 2022-01-06 11:23:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ល្បីថា Man City នឹងផ្ដល់តំណែងមួយទៅ Aguero ដើម្បីមកជួយក្លឹប
ចន្លោះមិនឃើញ
ក្លឹប Manchester City ត្រូវសារព័ត៌មាន Daily Mail ចុះផ្សាយនៅក្នុងថ្ងៃនេះថា គ្រោងនឹងផ្ដល់តំណែងជា ទូតសុទ្ធឆន្ទៈ ទៅកាន់ Sergio Aguero ។
ជាទូទៅតំណែង ទូតសុទ្ធឆន្ទៈ នេះជាតំណែងដែលអាចជួយដល់ក្លឹប តាមរយៈចេញមុខធ្វើការផ្សព្វផ្សាយនានា ទៅដល់អ្នកគាំទ្រ។
បើតាមប្រភពខាងលើ ទោះចូលនិវត្តន៍ពីកីឡាករ វិស័យបាល់ទាត់ទៅហើយក៏ដោយ ប៉ុន្តែ Man City នៅតែមើល Aguero នៅតែអាចជួយលើកស្ទួយដល់ក្លឹបក្នុងវិស័យបាល់ទាត់ដដែលនេះ តាមរយៈតំណែងខាងលើនេះ។
គួរបញ្ជាក់ផងដែរថា Aguero ធ្លាប់ជាខ្សែប្រយុទ្ធអស់រយៈពេល ១០ឆ្នាំរបស់ Man City ដែលផ្លាស់ទៅ Barcelona នៅក្នុងរដូវកាលឆ្នាំ២០២១/២២ ប៉ុន្តែអាជីពរបស់គេត្រូវបានបញ្ចប់ ទាំងបង្ខំចិត្តដោយសារតែជំងឺបេះដូងកាលពីពាក់កណ្ដាល ខែធ្នូ ឆ្នាំ២០២១កន្លងទៅ៕