ថា Kim Tae Hee ឬ Jun Ji Hyun ទៅស្អាត តែនៅមាននារីម្នាក់អះអាងថាខ្លួនស្អាតជាងនេះទៀត

  • 2022-01-10 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាសម្ដែងកូរ៉េស្រីម្នាក់កំពុង​ទទួល​បាន​ការចាប់អារម្មណ៍ទ្វេដង ក្រោយអះអាងថាខ្លួនស្អាតជា Kim Tae Hee និង Jun Ji Hyun

នៅ​ថ្ងៃទី០៥ ខែមករា Post មួយ​ដែល​មាន​ចំណងជើងថា «នារី​ម្នាក់អះអាងថា​ខ្លួន​មាន​សម្រស់ស្រស់ស្អាតជាង Kim Tae Hee ឬ Jun Ji Hyun» បានទាក់ទាញ​ការចាប់អារម្មណ៍ពីសំណាក់អ្នក​ប្រើបណ្ដាញសង្គម​ខ្លាំង​បំផុត។ ជាមួយគ្នានោះ Post នោះក៏បាន​បង្ហាញ Screenshot ចេញពីភាគមួយនៃ​កម្មវិធី Knowing Brothers កាល​ពី​ខែមីនា ឆ្នាំ២០១៧ ជាពេល​ដែលតារាសម្ដែង Kim Hee Sun បង្ហាញ​វត្តមានជាភ្ញៀវកិត្តិយស។

Kim Hee Sun

ពេល​នោះ **Kang Ho Dong** បាន​សួរ **Hee Sun** នូវសំណួរ​មួយថា អ្នកណា​ដែល​ស្អាតជាងគេ ក្នុងចំណោមតារា ៣នាក់មាន **Kim Hee Sun, Kim Tae Hee** និង **Jun Ji Hyun**។

ប៉ុន្តែ​ភ្លាមៗ​ នាង​បាន​ធ្វើឲ្យគ្រប់គ្នា​ផ្ទុះ​សំណើចមួយរំពេច ពេល​នាង​និយាយថា​ Kim Hee Sun (នាងខ្លួនឯង) ស្អាត​ជាងគេ ដោយមិនគិតច្រើន។ នាង​ថា​តាមពិត ស្អាត​ទាំងអស់គ្នា គ្រាន់តែ​នាង​ស្អាតលើសតារាស្រី​ទាំង ២នេះ​បន្តិច។

Kim Tae Hee និង Jun Ji Hyun

នេះ​ជា​ចម្លើយឆ្លើយតបបែប​លេងសើច ប៉ុន្តែ​គ្រប់គ្នា​ក៏យល់ស្របថារវាងនាង Kim Tae Hee និង Jun Ji Hyun ស្អាត​ដូចគ្នា ហើយក៏ពិបាក​និយាយថា​អ្នកណា​ស្អាតជាងអ្នកណាដែរ ប៉ុន្តែបើសាមីខ្លួនតបបែប​នេះ ដូច្នេះ​ក៏តាមនោះចុះ៕

ប្រភព៖ Allkpop   ប្រែ​សម្រួល៖ យី សុធារី