មិន​គួរឱ្យជឿ! ត្រឹម​១២នាទី ឡាន​ភីកអាប់​អគ្គិសនី Chevrolet Silverado ត្រូវគេ​កក់អស់រលីង

  • 2022-01-10 01:55:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជារឿងដ៏គួរឱ្យភ្ញាក់​ផ្អើល បន្ទាប់ពី​ក្រុមហ៊ុន GM ប្រកាស​បើក​ឱ្យកក់​រថយន្ត​ភីកអាប់អគ្គិសនី Chevrolet Silverado option RST First Edition គឺ​ត្រឹម១២នាទីប៉ុណ្ណោះ រថយន្ត​នេះ​ត្រូវបាន​ទទួល​ការកក់​អស់​រលីងតែម្តង។ យ៉ាងណាមិញ ក្រុមហ៊ុននេះមិនបាន​បញ្ជាក់​ពីចំនួន​ដែលត្រូវបាន​កក់​ និង​ចំនួន​ដែល​នឹងត្រូវផលិតនោះទេ។

គួរដឹងថា ​GM ​បាន​បញ្ចេញ​រថយន្ត​អគ្គិសនី Chevrolet Silverado ឆ្នាំ​២០២៤ ក្នុងពិព័រណ៌ CES 2022 មាន​គោលដៅចម្បង​ប្រជែង​នឹង​រថយន្ត​ F-150 Lightning របស់ Ford។ រថយន្ត​ Silverado នេះ គឺ​ជារថយន្ត​ភីកអាប់អគ្គិសនីទី៣ ដែល​ប្រកាស​ចេញ​ដោយ​ក្រុមហ៊ុន GM បន្ទាប់ពី Hummer និង Sierra Denali។ ក្នុងនោះម៉ូដែល Siverado ជាអាវុធដ៏សំខាន់​និង​ជាយូរមកហើយ ក្នុងការ​ប្រជែង​ជាមួយ​ត្រកូល F-150។

រថយន្ត​នេះ មាន option ចំនួន២ គឺ Work Truck (WT) Edition និង RST First Edition។ ​រថយន្ត​ option ទាំង២នេះ គឺ​ពេល​សាកពេញម្តង​បើកបាន​ចម្ងាយ ៦៤៣គីឡូម៉ែត្រ និង​ភ្ជាប់មក​ជាមួយដុំសាកលឿន ដោយសាក ១០នាទី បើកបាន​ចម្ងាយ ១៦០គីឡូម៉ែត្រ។ ប៉ុន្តែក្រុមហ៊ុន​នេះ មិនបាន​បញ្ជាក់​លម្អិត​អំពីទំហំ​អាគុយ​ឡើយ។

សម្រាប់​ option WT មានតម្លៃ ៣៩ ៩០០ដុល្លារ កម្លាំង ៥១០សេះ និង​កម្លាំងរមួល ៨៣៤ញ៉ូតុនម៉ែត្រ មាន​សតម្ថភាព​អូសសណ្តោងបានទម្ងន់ ៣៦២៩គីឡូក្រាម។ វាតូចជាង option RS តម្លៃ ១០៥ ០០០​ដុល្លារ ដែលមាន​កម្លាំង ៦៦៤សេះ និង​កម្លាំងរមួល ១០៥៦ញ៉ូតុនម៉ែត្រ ហើយ​មាន​សមត្ថភាព​​ផ្ទុកទំនិញ​បាន​ច្រើនជាង ព្រោះវា​អាច​ដកកាបាំង​ដែល​ជារនាំង​រវាង​កាប៊ីន និង​គ្រែដឹក ព្រមទាំង​មាន​អេក្រង់​ LCD ទំហំ១៧អ៊ីញ នៅចំកណ្តាល​ផ្ទៃតាប្លូ៕

ប្រភព៖ carscoops   ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី