ឆ្នាំនេះ! ធនាគារជាតិ ប្រឡងរើសមន្រ្តីជំនាញបច្ចេកវិទ្យានិងបច្ចេកទេសពាក់ព័ន្ធ ២៥រូប
- 2022-01-10 04:29:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឆ្នាំនេះ! ធនាគារជាតិ ប្រឡងរើសមន្រ្តីជំនាញបច្ចេកវិទ្យានិងបច្ចេកទេសពាក់ព័ន្ធ ២៥រូប
ចន្លោះមិនឃើញ
ធនាគារជាតិនៃកម្ពុជា កំពុងជ្រើសរើសបុគ្គលិកក្របខ័ណ្ឌមន្រ្តីក្រមការ “ខ” ទាំងពីរភេទចំនួន ២៥ រូបដើម្បីចូលបម្រើការងារឆ្នាំ ២០២២ ។
បេក្ខជនទាំងពីរភេទត្រូវមានលក្ខណៈសម្បត្តិ ដូចខាងក្រោម៖ មានសញ្ជាតិខ្មែរ មានអាយុច្រើនបំផុត ៣០ឆ្នាំ(គិតត្រឹមថ្ងៃឈប់ទទួលពាក្យ) មានចំណេះដឹងភាសាអង់គ្លេស មានសញ្ញាប័ត្រជំនាញ ព័ត៌មានវិទ្យា ឬជំនាញបច្ចេកទេសពាក់ព័ន្ធ មានសុខភាព និងមានចំណេះដឹង និងបទពិសោធន៍ ការងារពាក់ព័ន្ធដូចជា៖ ផ្នែកអភិវឌ្ឃកម្មវិធី, ផ្នែកគ្រប់គ្រងប្រព័ន្ធបណ្ដាញ, ផ្នែកគាំទ្រប្រព័ន្ធទូទាត់ ផ្នែកគ្រប់គ្រងកម្មវិធី និងផ្នែកសុវត្ថិភាពព័ត៌មានវិទ្យា។
កាលបរិច្ឆេទឈប់ទទួលពាក្យ៖ ថ្ងៃទី១៤ មករា ២០២២ ចំពោះ ទីតាំង មុខវិជ្ជានិងថ្ងៃប្រឡងជម្រាបជូននៅពេលក្រោយ។
សូមអានសេចក្តីជូនដំណឹងលម្អិតខាងក្រោម៖