ត្រកូល Honor បញ្ចេញស្មាតហ្វូនអេក្រង់បត់ដំបូង Magic V តែតម្លៃហាក់ខ្ពស់ជាងគេបន្តិច

  • 2022-01-11 02:22:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Honor បញ្ចេញ Magic V ស្មាតហ្វូនបត់អេក្រង់ដំបូង ប្រើបន្ទះឈីបចុងក្រោយ Snapdragon 8 Gen 1 និងប្រើអេក្រង់បត់ខាងក្នុងទំហំ ៧,៩អ៊ិញ និង ៦,៤៥អ៊ិញ ជាអេក្រង់ខាងក្រៅ។

អេក្រង់ធំជាងគេជាប្រភេទ OLED 90Hz មាន HDR10+ និងមាន resolution 2272 x 1984px។ ឯអេក្រង់ខាងក្រៅ ទ្រទ្រង់ 120Hz និងមាន resolution 2560 x 1080px។

ស្មាតហ្វូនបត់នេះប្រើកាមេរ៉ាក្រោយ៣គ្រាប់ ទំហំ 50MP ដូចគ្នា រួមមានលែន Wide ២គ្រាប់ និង Ultrawide មួយគ្រាប់។ ចំណែកកាមេរ៉ា Selfie ទាំងអេក្រង់ខាងក្នុងនិងក្រៅ ប្រើលែនទម្លុះអេក្រង់ ទំហំ 42MP។

Magic V មាន 12GB RAM និងទំហំផ្ទុក 256/512GB មានទំហំថ្ម ៤៧៥០មីលីអំពែម៉ោង ទ្រទ្រង់ការសាក 66W និងដំណើរការដោយ UI 6.0 លើ Android 12 ចេញពីប្រអប់ស្រាប់។

Honor Magic V មានជម្រើស៣ពណ៌ គឺពណ៌ប្រាក់ (Titanium Silver), ខ្មៅ និទឹកក្រូច។ រីឯតម្លៃចាប់ពី ១៥៧០ដុល្លារ ទៅដល់ ១៧២៥ដុល្លារ ចំពោះទំហំផ្ទុកធំ 512GB។ វានឹងត្រូវដាក់លក់នៅទីផ្សារ ប្រទេសចិន ជាមុន នៅថ្ងៃទី ១៨ ខែមករា ខាងមុខនេះ៕

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ កុសល

អត្ថបទពេញនិយម