Salahថា គេមិនសុំអ្វីឆ្កួតៗពី Liverpool ឡើយ ដោយសុំតែបន្តកុងត្រាថ្មីទេ
- 2022-01-11 12:08:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Salahថា គេមិនសុំអ្វីឆ្កួតៗពី Liverpool ឡើយ ដោយសុំតែបន្តកុងត្រាថ្មីទេ
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធ Mohamed Salah បាននិយាយទៅកាន់សារព័ត៌មាន GQ នៅក្នុងថ្ងៃនេះថា គេមិនសុំអ្វីឆ្កួតៗពីក្លឹប Liverpool នោះទេ ដោយគ្រាន់តែសុំតែបន្តកុងត្រាថ្មីទេ។
Salah បាននិយាយថា៖" ខ្ញុំចង់នៅជាមួយ Liverpool បន្តទៀត ប៉ុន្តែរឿងហ្នឹងមិនអាចសម្រេចបាន តែខ្ញុំម្ខាងនោះទេ គឺនៅលើការសម្រេចរបស់ក្លឹបផ្ទាល់។ ពួកគេច្បាស់ណាស់ ថាខ្ញុំចង់បានអ្វី។ ខ្ញុំមិនសុំអ្វីឆ្កួតពីក្លឹបនោះទេ "។
កីឡាករនេះបានបន្តថា៖" រឿងហ្នឹងគឺត្រង់ថា ពេលអ្នកសុំអ្វីមួយពីក្លឹប ពួកគេគួរតែបង្ហាញឲ្យឃើញថាពួកគេចង់ផ្ដល់ឲ្យយើងដែរ ព្រោះថាពួកគេពេញចិត្តនឹងអ្វីដែលយើងធ្វើឲ្យក្លឹបគេ។ អញ្ចឹងសម្រាប់ខ្ញុំ ខ្ញុំនៅនេះ ៥ឆ្នាំហើយ។ ខ្ញុំស្គាល់ក្លឹបនេះច្បាស់ណាស់។ ខ្ញុំស្រលាញ់អ្នកគាំទ្រទាំងអស់គ្នា អ្នកគាំទ្រក៏ស្រលាញ់ខ្ញុំផងដែរ។ ខាងក្លឹបក៏ដឹង និយាយទៅរឿងលើក្លឹបជាអ្នកសម្រេចហើយ "។
សូមរំលឹកផងដែរថា បើតាម Sky Sports ទាំង Salah និងខាង Liverpool សុទ្ធតែធ្លាប់ចរចាគ្នានិយាយពីការបន្តកុងត្រា ខណៈកុងត្រារបស់គេនឹងបញ្ចប់នៅឆ្នាំ២០២៣ខាងមុខ ប៉ុន្តែអ្វីការចរចានេះមិនអាចសម្រេចបានគឺដោយសារតែខ្សែប្រយុទ្ធរូបនេះ បានសុំឡើងប្រាក់ពលកម្មរហូតទៅដល់ជាង ៤០ម៉ឺន ក្នុងមួយសប្ដាហ៍ រីឯខាងក្លឹបកំពុងពិចារណាលើសំណើនេះ។
នៅរដូវកាលនេះ Salah ចូលលេងឲ្យ Liverpool បាន ២៦ប្រកួត ដោយស៊ុតចូលបាន ២៣គ្រាប់៕