វិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ ផ្តល់អាហារូបករណ៍រៀន IT ១០០% ឆ្នាំ ២០២២

  • 2022-01-12 03:30:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ (KIT) បានប្រកាសផ្តល់អាហារូបករណ៍ ១០០% សម្រាប់ឆ្នាំសិក្សា ២០២១-២០២២ ដែលមានចំនួន ២០ កន្លែងរយៈពេល ៤ ឆ្នាំ ដោយផ្តោតសំខាន់ទៅលើជំនាញ វិស្វកម្មសុហ្វែរ Software Engineer ជំនាញគ្រប់គ្រងទេសចរណ៍ Tourism Management និងជំនាញស្ថាបត្យកម្ម Architecture ។

ក្នុងឆ្នាំសិក្សា ២០២១-២០២២ ខណៈដែល ដំណាក់កាល ទី១ និស្សិតចំនួន ៦ រូបបានប្រឡងជាប់ជាស្ថាពរលើវិញ្ញាសាសរសេរ កាលពីថ្ងៃ ២៧ ខែវិច្ឆិកា ឆ្នាំ២០២១ រួចរាល់ហើយ។

ចំពោះប្រឡងដំណាក់កាលទី ២ នៅថ្ងៃទី ២២ មករា ២០២២ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការ កម្ពុជា-ជប៉ុន(CJCC)។ ចំពោះមុខវិជ្ជាប្រឡងមានដូចជា៖ វិញ្ញាសារតក្កវិទ្យា និងគណិតវិទ្យា។

វិទ្យាស្ថាន KIT ត្រូវបានបង្កើតឡើងនៅឆ្នាំ ២០១៤ ដោយជនជាតិជប៉ុនលោក Takeshi Izuka អគ្គនាយកក្រុមហ៊ុន A2A Town Cambodia ដើម្បីផ្ដល់ការអប់រំប្រកបដោយគុណភាពខ្ពស់ជូនសិស្សកម្ពុជា ជាពិសេសទៅលើមុខវិទ្យាទាក់ទងទៅនឹងវិទ្យាសាស្ត្រកុំព្យូទ័រ និងវិស្វកម្មកម្មវិធីកុំព្យូទ័រ។

សម្រាប់កម្មវិធីសិក្សារនៅ KIT ដូចជា៖ វិស្វករកុំព្យូទរ័ វិភាគប្រពន្ធ័កុំព្យូទ័រ បង្កើតប្រពន្ធ័កុំព្យូទ័រ គណនេយ្យ គ្រប់គ្រង ភាសារអង់គ្លេស និងជប៉ុនផងដែរ។

ដូចនេះ សូមកុំអោយឱកាសដ៏ល្អមួយនេះកន្លងផុតទៅឱ្យសោះ រួសរាន់ដាក់ពាក្យចុះឈ្មោះប្រឡង តាមរយៈលីងខាងក្រោម៖ kit.edu.kh ឬ តេលេក្រាមវិទ្យាស្ថាន៖ https://bit.ly/3E3AgtZ

សូមទស្សនាវីដេអូណែនាំអំពីការចុះឈ្មោះ

លទ្ធផល ដំណាក់កាល ទី១

អត្ថបទ៖ រក្សា

អត្ថបទពេញនិយម