មិនធម្មតា! កង់កីឡាករជាប់លេខ១ ព្រឹកមិញនៅសៀមរាប តម្លៃ ១៤ ០០០ ដុល្លារ
- 2022-01-12 08:56:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនធម្មតា! កង់កីឡាករជាប់លេខ១ ព្រឹកមិញនៅសៀមរាប តម្លៃ ១៤ ០០០ ដុល្លារ
ចន្លោះមិនឃើញ
កីឡាករ លឹម តិចហ៊ុយ ដែលជាប់លេខ១ លើវិញ្ញាសា កង់គួកបុរសឈុតធំ (Elite) ដែលឈ្នះការប្រកួតជើងឯកថ្នាក់ជាតិនៅព្រឹកមិញនេះបង្ហើបថាកង់ដែលយកមកប្រកួតនេះជាប្រភេទកង់រៀប (Custom Bike) ដែលបូកសរុបទៅខ្ទង់ ១៤ ០០០ដុល្លារឯណោះ។
ងៀកទៅនិយាយរឿងកង់វិញនោះ កង់ដែលឈ្នះការប្រកួតនេះគឺជាប្រភេទកង់រៀប (Custom Bike) ហើយបើតាមចាំគឺតម្លៃបូកសរុបខ្ទង់ ១៤ ០០០ដុល្លារ។ កង់នេះម៉ាក់ Cervelo ហើយចំណុចដែលថ្លៃជាងគេនោះគឺតួកង់តែម្ដង់អាចចន្លោះប្រហែល១ម៉ឺនដុល្លារ។
រំលឹកដែរថា កីឡាករ លឹម តិចហ៊ុយ គឺមកពីក្រុមកង់ រិទ្ធិសែន ខេត្តកំពង់ឆ្នាំង។ ជើងខ្លាំងវ័យ ២៥ឆ្នាំរូបនេះគឺជាប់ចំណាត់ថ្នាក់លេខ១ លើវិញ្ញាសាកង់គួកបុរសឈុតធំ (Elite) ក្នុងកម្មវិធីប្រកួតជើងឯកថ្នាក់ជាតិ ២០២១ ដែលបានធ្វើឡើងនៅខេត្តសៀមរាបព្រឹកមិញ៕
វីដេអូ៖