Xavi ថា Barcelona ​ប្រកួត​ជាមួយ​ក្រុម​ណា​ក៏​បាន​ដែរ​ពេល​នេះ

  • 2022-01-13 01:43:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Xavi Hernandez ​អ្នក​ចាត់ការ​ក្រុម FC Barcelona ​បាន​និយាយ​ថា​ក្រុម​របស់​លោក​នៅ​ពេល​នេះ​មាន​សមត្ថភាព​ប្រកួត​ជាមួយ​ក្រុម​ណា​ក៏​បាន​ដែរ ​ក្រោយ​ពី​អាច​លេង​ស្មើ​ក្រុម Real Madrid ​នៅ​៩០​នាទី ​និង​ចាញ់​នៅ​ពេល​ថែម​ម៉ោង ​ពាន​រង្វាន់ Spanish Super Cup។

​ជំនួប El Clasico ​នៅ​យប់មិញ ​ពិត​ជា​មិន​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ខក​បំណង​នោះ​ទេ។ ​ពួកគេ​សម្រុក​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​៩០​នាទី ​ពួកគេ​ស្មើ​គ្នា ២-២ ​ដែល​ខាង​ Real Madrid ​រក​គ្រាប់​បាល់​បាន​ដោយ​កីឡាករ Vinicius Junior ​និង​ Karim Benzema។ ខណៈ​ដែល​ខាង​ក្រុម Barcelona ​វិញ ​រក​បាន​ដោយ De Jong ​និង Fati ​។ ​នៅ​ម៉ោង​បន្ថែម Valverde ​ជា​អ្នក​រក​គ្រាប់​បាល់​១​ទៀត​ឱ្យ​ក្រុម​របស់​លោក Carlo Ancelotti ​យក​ឈ្នះ​ការ​ប្រកួត​នេះ​តែ​ម្ដង។

​ក្រោយ​ពី​ចប់​ការ​ប្រកួត ​លោក Xavi ​អ្នកចាត់ការ​ក្រុម Barcelona ​មិន​បន្ទោស​កូន​ក្រុម​ឡើយ។ ​ដោយ​លោក និយាយ​ថា​សមត្ថភាព​ក្រុម​អ្នក​មាន​បុណ្យ​ពេល​នេះ​ល្អ​ប្រសើរ ​ហើយ​អាច​ប្រកួត​ប្រជែង​ជាមួយ​ក្រុម​ណា​ក៏​បាន​ដែរ។ ​ក្នុង​ការ​ប្រកួត​នេះ ​លោក​មើល​ឃើញ​ថា​មាន​ក្រុម​ខ្លួន​លេង​ល្អ​ប្រសើរ​ ជាង​ក្រុម Real Madrid ​ផង៕

ប្រភព៖ Dailymail   អត្ថបទ៖ នរវិទូ