ឌី សូនីតា សារភាពឥតលាក់លៀមថា ជំទាវស្រីតូច ចំណាន មានចំណុចពិសេសម្យ៉ាងជានិមិត្តរូបនាង

  • 2022-01-13 06:54:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាចនិយាយបានថាវាពិតជាកម្រខ្លាំងមែនទែនសម្រាប់តារាសម្ដែងឆ្នាស់ឆ្នើមអ្នកនាង ឌី សូនីតា ដែលនាងហ៊ានបើកបង្ហាញមុខមាត់ពិតនារីរូបសម្រស់ម្នាក់ដែលតែងតែគោរពស្រលាញ់ឱ្យតម្លៃខ្លាំងបំផុតតាំងតែពីរាប់អានគ្នា។

ជាក់ស្ដែងកាលពីថ្មីៗនេះគណនីហ្វេសប៊ុកផ្លូវការរបស់តារាសម្ដែងស្រីល្បីឈ្មោះរូបនេះបានបង្ហើបទៅកាន់មហាជនដោយលើកឡើងថាអតីតសិល្បការិនី ម៉ៅ ចំណាន ដែលបច្ចុប្បន្នអ្នកនាងមានងារជាជំទាវ ស្រីតូច ចំណាន បន្ទាប់ពីរៀបអាពាហ៍ពិពាហ៍ជាមួយមហាសេដ្ឋីស្រុកខ្មែរគឺជាស្ត្រីមានទឹកចិត្តសន្ដោសប្រណីទៅដល់មនុស្សជុំវិញខ្លួន ស្រលាញ់រាប់អានជានារីដែលតារាសម្ដែង ឌី សូនីតា ស្រលាញ់ខ្លាំងបំផុត។

ឌី សូនីតា បានធ្វើការ Share រូបភាពចាស់មានរយៈពេល៦ឆ្នាំកន្លងដោយបានពោលសរសើរ ជំទាវ ស្រីតូច ចំណាន មិនដាច់ពីមាត់យ៉ាងដូច្នេះថា៖ “៦ years ago with my idol នារីចិត្តធ្ងន់”។

រម្លឹកផងដែរថា ជំទាវស្រីតូច ចំណាន គឺជាអតីតសិល្បការិនី ដែលមានកេរ្ដិ៍ឈ្មោះល្បីល្បាញ និងមានរូបឆោមស្រស់ស្អាតខ្លាំងបំផុត ក្នុងអំឡុងទសវត្សឆ្នាំ២០០០៕

អត្ថបទ៖ PAV SREY PICH

អត្ថបទពេញនិយម