ទម្រាំបានរូបមួយសន្លឹក កាមេរ៉ាស្មាតហ្វូន ធ្វើកិច្ចការនឹកស្មានមិនដល់ទាំងនេះ

  • 2022-01-13 08:52:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លើស្មាតហ្វូន ការថតរូបមួយសន្លឹកគឺងាយទេ ប៉ុន្ដែដំណើរការរបស់វា ទម្រាំបានរូបមួយសន្លឹកទើបជារឿងវែងឆ្ងាយ ហើយបើតាមដានលម្អិតពីវា ពិតជាគួរឱ្យចាប់អារម្មណ៍។ តោះមកស្វែងយល់ទាំងអស់គ្នា!

១. ពន្លឺ ការផលិតរូបរបស់កាមេរ៉ា សំខាន់បំផុតគឺពន្លឺ ដែលពន្លឺនេះនាំឱ្យមានរូបចូលទៅក្នុងកាមេរ៉ា និងដំណាក់កាលជាច្រើនទៀត។

២. Lens ជាកែវរាងមូលនិងផ្ទៃកោង ជាទូទៅគេប្រើកែវលែនលើសពី១លើប្រព័ន្ធកាមេរ៉ាស្មាតហ្វូន។ គេប្រើវាផ្ដោតទៅលើការចាប់ពន្លឺពីរូបភាព វាពត់ពន្លឺនោះ បន្ទាប់មកបញ្ជូនបន្តទៅកាន់ Sensor ដើម្បីបង្កើតរូប។ គុណភាព និងទីតាំងរបស់ Lens មានសារៈសំខាន់ណាស់ ព្រោះវាអាចធ្វើឱ្យរូបភាពមិនច្បាស់ និងបន្ថយពណ៌ជាដើម។

៣. Lens Focal Length ជាប្រវែងប្រសព្វរបស់ Lens នីមួយៗ ដោយខ្នាតវាគិតជាមីលីម៉ែត្រ។ ក្រៅពីប្រវែង Lens ក៏មាន angle-of-view ជាមុំដែល Lens អាចចាប់ផ្ទៃបានផងដែរ។ ឧទាហរណ៍ លែន ultrawide មួយមានប្រវែង ១២មីលីម៉ែត្រ អាចចាប់ផ្ទៃបាន ១២០ដឺក្រេ។

focal length កាន់តែខ្លី angle-of-view កាន់តែទូលាយ ហើយបើ focal length កាន់តែវែង angle-of-view កាន់តែតូច។

៤. Zoom ពេលអ្នកថតរូបដោយ Zoom នោះ lens elements នៅក្នុងកែវ Lens នឹងប្រែប្រួល ហើយវានឹងផ្លាស់ប្ដូរ focal length ដែលការ Zoom នេះហៅថា digital zoom វាក៏មានកម្រិត Optical Zoom ទៅតាមលែនខុសៗគ្នាផងដែរ។

៥. Focus ជាមុខងារនៅក្នុងលែន សម្រាប់ផ្ដោតលើការចាប់យកផ្ទៃនៃរូប ដើម្បីផលិតរូបថតបានច្បាស់។

៦. Aperture ជាកន្លែងកំណត់ពន្លឺ ដើម្បីបញ្ជូនតចូលទៅកាន់ Sensor។ Aperture ត្រូវបានបង្ហាញនៅក្នុង f-stops នៅពេល f-stop កាន់តែខ្ពស់ Aperture កាន់តែតូច ហើយស្រូបពន្លឺក៏បនតិច បើ f-stop កាន់តែទាប Aperture កាន់តែធំ ស្រូបពន្លឺឆ្លងកាត់បានច្រើន។

ជាឧទាហរណ៍ កំណត់ Aperture ទៅ f/1.5 នឹងស្រូបពន្លឺចូលបានច្រើនជាង កំណត់ទៅ f/2.4។

៧. Image stabilization ឬ OIS ជាមុខងារទប់លំនឹង កុំឱ្យការផលិតរូបមានសភាពញ័រ ឬព្រិល។

៨. Shutter ជាឧបករណ៍មេកានិកដែលដាក់នៅពីមុខ Sensor ជាកន្លែងរាំងពន្លឺ ហើយវាក៏ជួយទៅដល់ការទប់លំនឹង OIS ផងដែរ។ ពេលចុចប៊ូតុងថត ឧបករណ៍មេកានិច Shutter នឹងបើកឡើង ហើយបញ្ជូនពន្លឺទៅ Sensor ក្នុងខណៈមួយ បន្ទាប់មកបិទវិញ ហើយរយៈពេលដែល Shutter បើកដើម្បីស្រូបពន្លឺចូលគេហៅថា shutter speed។

Shutter បើកបិទកាន់តែលឿន ការថតកាន់តែព្រិល ងងឹត តែពេល Shutter បិទបើកយូរបន្តិច ការថតរូបនឹងមានពន្លឺគ្រប់គ្រាន់ ប៉ុន្ដែពេលវាកាន់តែយឺត នឹងមានរូបមិនច្បាស់។

៩. Sensor បន្ទាប់ពីទទួលពន្លឺមក នេះជាកន្លែងដែលរូបថតកើតឡើង ប៉ុន្ដែរូបនៅកន្លែងនេះមិនទាន់ពណ៌នៅឡើយទេ។ Sensor បង្កើតឡើងដោយ រាប់លាន Pixel ដែលជាចំនួនសរុប មេហ្គាភិចសែលនៃកាមេរ៉ា។

១០. Colour Filter Array វាត្រូវបានប្រើសម្រាប់ចាប់យក និងកំណត់ពណ៌នៃរូប។

១០. Image Signal Processor វាដូចជាខួរក្បាលរបស់កាមេរ៉ាដូចច្នោះដែរ រូបថតបង្កើតបានពីខាងលើមិនទាន់ពេញលេញនោះទេ វាត្រូវការកែច្នៃបន្ថែមទៀត ពីខួរក្បាលនេះ។

ដំណើរការដ៏ពិសេសនេះ យករូបភាព raw image data ពី Sensor មក ហើយបម្លែងទៅជារូបថតដែលអាចប្រើបាន និងមានភាពត្រឹមត្រូវ។ វាក៏កែតម្រូវទៅលើ កម្រិត white balance, auto-focus, exposure. HDR, night mode, EIS និង image compression ជាដើម។

មកដល់ចំណុចនេះ អ្នកថតអាចប្រើរូបថតរបស់ខ្លួនបាន អាចកែកុន អាចរក្សាទុកលើទូរសព្ទ ឬបង្ហោះលើបណ្ដាញសង្គមបានហើយ៕

ប្រភព៖ thesmartphonephotographer

អត្ថបទ៖ កុសល

អត្ថបទថ្មី