មាសពេជ្រមិនប្ដូរទេ! ជាង ២០ឆ្នាំលើផ្លូវសិល្បៈ ជា វិបុល ទទួលបានផ្លែផ្កាមានតម្លៃអ្វីខ្លះពីវិស័យ?

  • 2022-01-14 02:49:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រឡូកចូល​ក្នុងពិភពសិល្បៈជាង ២០ឆ្នាំមកនេះ លោក ជា​ វិបុល បាន​ ពិធីករដ៏ល្បីប្រចាំប្រទេសកម្ពុជាលោក ទទួលបានការកោតសរសើរខ្លាំងពីសំណាក់ប្រិយមិត្តគ្រប់ស្រទាប់ ផ្អែកលើទេពកោសល្យផ្នែកបញ្ចេញវិហារចាក់ទឹកមិនលិច ព្រមទាំងមានចំណេះ​ដឹងទូលំទូលាយទៀតផង។ យ៉ាងណា​ក្ដី​ កន្លងមកច្រើន​ឆ្នាំមក​នេះ​ ក្នុងនាម​ជា​តារា​ម្នាក់ ប្រាកដជា​ជួប​ប្រទះ​នឹង​ព្យុះភ្លៀង ភាព​លំបាកជា​ច្រើន ប៉ុន្តែ ជា វិបុល​ ក៏ទទួលបាន​មកវិញ​នូវមហាកិត្តិយសជា​ច្រើនដែរ។

ជាក់ស្ដែង​នៅ​ព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២នេះ ស្វាមីអ្នកនាង គង់ សុជាតិ​ បាន​បង្ហោះ​ Post មួយដោយមាន​បង្ហាញ​រូបភាព​កាលពីអតីត ស្រង់ចេញពីពេល​វេលាមានន័យក្នុងជីវិតជា​ច្រើន ពេល​លោកទទួល​បាន​ពានរង្វាន់ពីកម្មវិធីប្រកួតនានា។

ភ្ជាប់ជាមួយនឹង​រូបភាព​ លោក ជា វិបុល​បាន​សរសេរសារ បង្ហាញ​ពី​ភាពជោគជ័យចេញពីការខិតខំប្រឹងប្រែង ដែលខ្លួនទទួលបាន កន្លមកច្រើនឆ្នាំ មាន​តាំងពីការឈ្នះពីកម្មវិធី Freshie Boy and Girl, អាណាចក្រតារា និងកម្មវិធីផ្សេងៗទៀត។

ជា​ វិបុល លើកឡើងថា៖ «គិតៗទៅក្នុងជីវិតរយះពេលជាង ២ទសវត្សមកនេះធ្លាប់បានចូលរួមប្រកួតលើវិស័យកីឡាបាល់ទាត់ និងសិល្បៈជាច្រើន ហើយបានពានច្រើនដែរ ឆ្នាំ១៩៩៩ ពានរង្វាន់លេខ១បាល់ទាត់មហាវិទ្យាល័យ

ឆ្នាំ២០០២ ពានរង្វាន់ Freshie Boy លេខ១

ឆ្នាំ២០១២ ពានរង្វាន់ពិធីករពិធីការនីឆ្នើម និងស័ក្តិសម

ឆ្នាំ ២០១៣ ពានរង្វាន់ពិធីករឆ្នើមទូទាំងប្រទេស

ឆ្នាំ ២០១៦ មេដាយFreshieគំរូ ….

តែរកពាននិងមេដាយមិនឃើញសោះ ចាំថ្ងៃណាសើរើម្តង»

សមិទ្ធផលដែល​បាន​មក​នេះ ពិតជាស័ក្តិសម​តបនឹង​ការខិតខំ​ប្រឹង​ប្រែង​របស់ តារា​ប្រុសរូបនេះ ព្រោះថា​មិនមែន​គ្រប់គ្នា សុទ្ធតែ​ទទួល​បាន​ឱកាសពិសេសនេះទេ។

ជា វិបុល​ ត្រូវបាន​អ្នកគាំទ្រជា​ច្រើន​លើកថា​ ជា​ពិធីករលំដាប់កំពូល​ម្នាក់ដែរប្រចាំ​ប្រទេស​កម្ពុជា ហើយជា​រឿយៗ ស្ថិតក្នុងកម្មវិធី​ធំៗ គេ​តែង​ឃើញ​មានវត្តមាន​លោកជា​អ្នកដំណើរការកម្មវិធីមិនដែលខានឡើយ៕

អត្ថបទ៖ យី សុធារី