ទំនើប! ក្រសួងនឹងបង្កើត App កម្មវិធីតាមដានប្រវត្តិគម្រោងធ្វើផ្លូវ តាំងពីបើកការដ្ឋានដល់សម្ពោធ
- 2022-01-14 07:57:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទំនើប! ក្រសួងនឹងបង្កើត App កម្មវិធីតាមដានប្រវត្តិគម្រោងធ្វើផ្លូវ តាំងពីបើកការដ្ឋានដល់សម្ពោធ
ចន្លោះមិនឃើញ
ក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងពិនិត្យលទ្ធភាពអភិវឌ្ឍកម្មវិធី(App) មួយឈ្មោះថា៖ គម្រោង PR Care ដែលមានលទ្ធភាពអាចតាមដានគ្រប់គ្រងព័ត៌មាន ប្រវត្តិនៃការអនុវត្តគម្រោង សាងសង់ វាយតម្លៃមធ្យោបាយនៃអនុវត្តគម្រោងនៅតាមការដ្ឋាន។
ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានណែនាំឱ្យក្រុមការងារបច្ចេកវិទ្យាព័ត៌មាន របស់ក្រសួងជួយពិនិត្យ កែសម្រួល និងសហការឱ្យបានជិតស្និទ្ធជាមួយភាគីពាក់ព័ន្ធដើម្បីឱ្យដំណើរការនៃការអភិវឌ្ឍកម្មវិធីនេះអាចសម្រេចបានជោគជ័យតាមការគ្រោងទុក និងអាចដាក់ឱ្យដំណើរការដើម្បី ជួយសម្រួលដល់ការងារតាមដាន និងគ្រប់គ្រងការងារសាងសង់ និងជួសជុលថែទាំផ្លូវប្រកបដោយ ប្រសិទ្ធភាពខ្ពស់៕