ពាន​ PRES SEASON 2022​ នឹង​ធ្វើ​ឲ្យ​ក្រុម​មួយៗ​ត្រៀម​ខ្លួន​បាន​ល្អ​មុន​លេង​លីគ​កំពូល​

  • 2022-01-17 03:16:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ អាំង​ សេរីពិសិដ្ឋ​ ថា​ពាន​រង្វាន់​ PRES SEASON CUP 2022​ នេះ​នឹង​ធ្វើ​ឲ្យ​ក្រុម​ដែល​ចូលរួម​នេះ​បាន​ប្រកួត​សាកល្បង​សមត្ថភាព​កីឡាករ​របស់​ខ្លួន​ និង​ការ​រៀបចំ​តាក់​តិច​ក្រុម​ផង​ដែរ​មុន​ការ​លេង​ផ្លូវ​ការ​លីគ​កំពូល​កម្ពុជា។​

ពានរង្វាន់ PRES SEASON CUP 2022

ប្រធាន​ប្រតិបត្តិ​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​ Prince Beer Pre-Season Cup 2022​ បាន​ឲ្យ​ដឹង​ថា​ពាន​រង្វាន់​នេះ​បង្កើត​ឡើង​គឺ​គោលបំណង​ផ្ដល់​ឱកាស​ដល់​កីឡាករ​ក្មេងៗ​ដែល​មិន​ទាន់​មាន​បទ​ពិសោធ​ និង​ជា​ការ​ប្រកួត​កម្ដៅ​សាច់ដុំ​មុន​លេង​លីគ​កំពូល​ផង​ដែរ។​

ទិដ្ឋភាពសន្និសីតសារព័ត៌មាន

លោក​ អាំង​ សេរីពិសិដ្ឋ​ បន្ថែម​ទៀត​ថា​ គ្រប់​ក្រុម​គឺ​តែងតែ​មាន​តាក់​តិច​ ឬ​ការ​រៀបចំ​របស់​ខ្លួន​ ដូច្នេះ​បើមិន​មាន​ការ​ប្រកួត​អ្វី​មុន​ចាប់​ផ្ដើម​លេង​លីគ​ទេ​ក៏​មិន​ដឹង​ថា​ក្រុម​នោះ​ធ្វើ​បាន​ល្អ​ រៀបចំ​ក្រុម​បាន​គ្រប់​ជ្រុងជ្រោយ​នោះ​ទេ។​ មួយ​វិញ​ទៀត​ជា​ការ​ល្អ​សម្រាប់​កីឡាករ​ក្មេងៗ​ដែល​មិន​សូវ​មាន​បទ​ពិសោធ​លេង​ច្រើន​ និង​មិន​សូវ​បាន​បង្ហាញ​មុខ​ ដូច្នេះ​ជា​ឱកាស​ដល់​ពួកគេ​ក្នុង​ការ​បង្ហាញ​ទេពកោសល្យ​ សមត្ថភាព​ដែល​បាន​ហ្វឹកហាត់​កន្លង​ទៅ​ដល់​គ្រូ​ ឬ​អ្នក​ចាត់ការ​ក្រុម​ជា​ដើម។​

ទិដ្ឋភាពសន្និសីតសារព័ត៌មាន

បញ្ជាក់​ដែរ​ថា​ ពាន​រង្វាន់​ Prince Beer Pre-Season Cup 2022​ នឹង​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី២១ មករា​ ដល់​ ទី២​ កុម្ភៈ​ ឆ្នាំ​២០២២។​ ការ​ប្រកួត​មាន​២ស្តាត​ទី១​ កីឡដ្ឋាន​ព្រីនស៍ ​ទី២​ ស្តាត​ចាស់។​ ការ​ប្រកួត​នេះ​ចែក​ចេញ​ជា​២ពូល​ គឺ​ពូល​ A មាន​ក្រុម​ទ័ព​ ភ្នំពេញក្រោន​ និង​ គីរីវង់សុខសែនជ័យ​ ចំពោះ​ពូល​ B ​មាន​ក្រុម​ វិសាខា​ ព្រៃវែង​ និង​បឹងកេត៕​

ទិដ្ឋភាពសន្និសីតសារព័ត៌មាន

អត្ថបទ៖ នួន ស៊ីណា​