ចំហាយអាំងប៉ាវចូលមកគៀកៗល្មម តែមានគម្រោងទិញរបស់ជូន ចាស់ៗវិញអត់? ហើយចង់ទិញអីខ្លះ?
- អង្គារ, 18 មករា 2022 07:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចំហាយអាំងប៉ាវចូលមកគៀកៗល្មម តែមានគម្រោងទិញរបស់ជូន ចាស់ៗវិញអត់? ហើយចង់ទិញអីខ្លះ?
ចន្លោះមិនឃើញ
គៀកថ្ងៃចូលឆ្នាំប្រពៃណីចិនហើយ មានបានត្រៀមម្ហូបអាហារគ្រឿងសំណែនរួចរាល់ហើយឬនៅ? ពិធីបុណ្យចូលឆ្នាំចិននេះគឺជាពិធីបុណ្យដ៏សំខាន់បំផុតនៅក្នុងវប្បធម៌ចិន ដោយគេតែងតែរៀបចំម្ហូបអាហារ ដើម្បីជួបជុំបងប្អូនកូនចៅ។ ជាទំនៀមទម្លាប់របស់ប្រជាជនចិន ការឱ្យអាំងប៉ាវ ឬស្រោមសំបុត្រពណ៌ក្រហម គឺជាការជូនពរឱ្យមានសំណាងល្អហើយភាគច្រើនគឺឪពុកម្ដាយ ជីដូនជីតា ជាអ្នកឱ្យកូនចៅ។
យ៉ាងណាមិញ កូនៗក៏គួរតែមានអំណោយ ជាកាដូជូនដល់អ្នកមានគុណដូចគ្នា ទាំង ៥ប្រភេទខាងក្រោមនេះ ជាអំណោយដ៏ល្អ និងមានអត្ថន័យសម្រាប់ជូនចាស់ ក្នុងនោះរួមមាន៖
ស្លឹកតែ៖ ជាធម្មតាជនជាតិចិន ចូលចិត្តផឹកតែខ្លាំងណាស់ ម្យ៉ាងទៀតជនជាតិចិន តែងតែ ប្រើប្រាស់ តែ ដើម្បីទទួលភ្ញៀវ មិនតែប៉ុណ្ណោះ តែជាភេសជ្ជៈដែលល្អចំពោះសុខភាពថែមទៀតផង។
ផ្លែឈើ៖ យកកន្ត្រកផ្លែឈើ ជូនចាស់ទុំ ក្នុងថ្ងៃជួបជុំជាអំណោយដ៏ល្អ ពិសេសនោះ មានផ្លែក្រូច និងប៉ម តំណាងឱ្យសំណាងល្អ និងសុខសុវត្ថិភាព។
ទិញគ្រឿងទេស ទុកធ្វើម្ហូប៖ បើឪពុកម្ដាយរបស់អ្នកចាស់ៗ ពិបាកដើរផ្សារទិញទំនិញ លោកអ្នកអាចទិញម្ហូបអាហារ និងគ្រឿងទេសផ្សេងៗជូនពួកគាត់មុនថ្ងៃសែនចិនបាន។
សម្ភារៈប្រើប្រាស់ក្នុងផ្ទះ ឆ្នាំថ្មីទិញរបស់ថ្មីចូលផ្ទះយកហេង
អាហារសុខភាព ដូចជា៖ ទឹកត្រជៀកកម្ម យ៉ិនស៊ិន។ល។
យ៉ាងណាមិញ នៅក្នុងប្រទេសកម្ពុជានាថ្ងៃចូលឆ្នាំចិនមិនបានឈប់សម្រាកនោះទេ ដូច្នេះហើយលោកអ្នកគ្រាន់តែឆ្លៀតពេល សម្រាកម៉ោងបាយមួយភ្លែតក៏អាចទិញបានដែរ ដោយគ្រាន់តែមានអេប foodpanda ក្នុងទូរសព្ទដៃ ចង់ទិញអីក៏មាន។
លោកអ្នកអាចកុម្ម៉ង់អាហារស្រាប់ គ្រឿងទេស និងសម្ភារៈប្រើប្រាស់ផ្សេងៗនៅក្នុងអេបតែមួយគត់របស់ foodpanda។ កាន់តែពិសេស Pandamart ដែលផ្គត់ផ្គង់ទំនិញជាច្រើនមានការផ្ដល់ជូនពិសេសរហូតដល់ ៤០%ទៀតផង កុំភ្លេចប្រើកូដដូចក្នុងរូប ចាប់យកទូរសព្ទដៃឥឡូវនេះ ដើម្បីកុម្ម៉ង់ទិញអំណោយសម្រាប់គ្រួសារអ្នក។
កម្មវិធីប្រូម៉ូសិនផ្សេងៗ កុំភ្លេចចុច Subscribe Channel Telegram របស់ foodpanda KH៖ https://t.me/foodpandakh ដើម្បីទទួលបានព័ត៌មាន និងប្រូម៉ូសិនពិសេសៗមុនគេ៕