«ប្រព័ន្ធស្វ័យប្រវត្តិឆៀកឡាន» ជំនាន់ពីរដាក់ឲ្យប្រើសាកល្បង ចាយពេលខ្លីប្រសិទ្ធភាពខ្ពស់ជាងមុន

  • 2022-01-19 04:10:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួងសាធារណការ និងដឹកជញ្ជូន បានដាក់ឲ្យប្រើប្រាស់ក្នុងលក្ខខណ្ឌសាកល្បងនូវ «ប្រព័ន្ធស្វ័យប្រវត្តិកម្មឆៀករថយន្ត» ជំនាន់ទីពីរ ដោយការអាប់ឌែតបន្ថែមនូវមុខងារថ្មីសម្រាប់សម្រួលដល់ដំណើការឆៀកឡាន ចាយពេលខ្លីមានប្រសិទ្ធភាពខ្ពស់។

ប្រសាសន៍ពីឯកឧត្តម ឈួន វន់ អគ្គនាយក នៃអគ្គនាយកដ្ឋានក្រសួងសាធារណការ បានឲ្យដឹងថា៖ “ពីមុនបងប្អូនអាចបំពេញពាក្យតាម ប្រព័ន្ធស្វ័យប្រវត្តិកម្មជំនាន់១ ប៉ុន្តែមកដល់ជំនាន់ទីពីរ ប្រព័ន្ធស្វ័យប្រវត្តិកម្ម នឹងជួយសម្រួលបងប្អូនលើដំណើការការបំពេញពាក្យ ដោយបងប្អូនគ្រាន់តែទៅកាន់សាខាបង់ប្រាក់ ជាដៃគូរបស់ក្រសួង ភ្ជាប់មកជាមួយនូវ កាតគ្រីរថយន្ត រួចហើយបុគ្គលិកគ្រឹះស្ថានហិរញ្ញវត្ថុនឹងបញ្ចូលទិន្នន័យ បន្ទាប់មកចេញវិក្ក័យបត្របង់ប្រាក់រួចរាល់ បងប្អូនអាចបររថយន្តទៅកាន់យានដ្ឋានឆៀក ជាការស្រេច។”

ចំពោះការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ អ្នកអាចស្នើសុំការត្រួតពិនិត្យលក្ខណៈបច្ចេកទេសដោយខ្លួនឯងតាមរយៈប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម ត្រួតពិនិត្យ លក្ខណៈបច្ចេកទេសយានជំនិះ។ សូមចុចនៅទីនេះ Techinspection.mpwt.gov.kh

ប្រព័ន្ធ​​ស្វ័យ​ប្រវត្តិ​កម្ម​​ត្រួត​ពិនិត្យ​លក្ខណៈ​​បច្ចេក​ទេស​​យាន​ជំនិះ (រូបទម្រង់ចាស់ជំនាន់ទី១)

លើសពីនេះ អ្នកក៏អាចបំពេញព័ត៌មានត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះដោយខ្លួនឯង មិនចាំបាច់ចំណាយក្រៅផ្លូវការផ្សេងៗទៀតឡើយ។

បញ្ជាក់ផងដែរថា «ប្រព័ន្ធស្វ័យប្រវត្តិកម្មឆៀករថយន្ត» ជំនាន់ទីពីរ មិនទាន់ដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅឡើយទេ កំពុងស្ថិតនៅក្នុងដំណាក់កាលដាក់សាកល្បងជាមុនសិន។ ក្រសួង នឹងបញ្ចេញដំណឹងដាក់ឲ្យប្រើប្រាស់ផ្លូវការ នាពេលឆាប់ៗខាងមុខនេះ៕

រូបថតដោយ៖ mpwt.gov.kh

អត្ថបទ៖ រក្សា