ហុងកុងបញ្ជាសម្លាប់កណ្តុរHamster ២០០០ក្បាល ចោលភ្លាមៗ ក្រោយរកឃើញផ្ទុកមេរោគកូវីដ១៩

  • 2022-01-19 06:09:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ហុងកុងបានបញ្ជាឲ្យស្លាប់កណ្តុរ Hamsterដែលមានចំនួនរហូតទៅដល់២០០០ក្បាលចោលភ្លាមៗ ដើម្បីការពារការឆ្លងរីករាលនៃវីរុសកូវីដ១៩ ក្រោយរកឃើញកណ្តុរHamster ១១ក្បាល មានផ្ទុកមេរោគកូវីដ១៩ កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២។ នេះបើយោងទៅតាមការចេញផ្សាយដោយទីភ្ញាក់ងារសារពត៌មាន Reuters។

កណ្តុរប្រភេទ Hamsterនេះត្រូវបាននាំចូលមកពីប្រទេសហូឡង់កាលពីពេលកន្លងទៅ ដោយពេលមកដល់ហុងកុងភ្លាមក៏បានរកឃើញកណ្តុរ១១ក្បាលក្នុងចំណោម២០០០បានឆ្លងជំងឺកូវីដ១៩តែម្តង ហើយក្រោយមកអាជ្ញាហុងកុងបានបញ្ជាឲ្យសម្លាប់ឲកណ្តុរនោះជាបន្ទាន់ បើទោះបីជាបច្ចុប្បន្នគ្មានភ័ស្តុតាងណាមួយបញ្ជាក់ថាសត្វចិញ្ចឹមដែលផ្ទុកកូវីដ១៩ អាចឆ្លងមកដល់មនុស្សយើងបានក៏ដោយ ក៏អាជ្ញាអរហុងកុង សម្រេចចិត្តហើយថានឹងសម្លាប់ចោល ដើម្បីជៀសវាងហានិភ័យ ។

សូមជម្រាបថា ការរកឃើញវីរុសកូវីដ១៩នៅក្នុងខ្លួនកណ្តុរ Hamsterនៅលើកនេះ ត្រូវបានរកឃើញឆ្លងនៅក្នុងកន្លែងលក់សត្វចិញ្ចឹមមួយកន្លែងនៅក្នុងទីក្រុងហុងកុង ដោយអាជ្ញា នឹងហាមមិនឲ្យនាំចូលកណ្តុរ Hamster មកហុងកុងជាបន្តទៀត ជាដាច់ខាត។

ប្រភព៖ Reuters   អត្ថបទដោយ៖ សាន​ សុធារដ្ឋ

អត្ថបទថ្មី