ស្ងាត់ៗ​គ្រូ​ប្រដាល់​ ហ៊ុន​ ច័ន្ទរាជ្យ​ ចាប់​ដៃ​ជា​មួយ​ចិន​បង្កើត​កម្មវិធី​ផ្សព្វផ្សាយ​គុន​ខ្មែរ​

  • 2022-01-19 07:36:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រូ​ប្រដាល់​ក្លឹប​ Cambodian Top Team​ បាន​សហការ​ជា​មួយ​ក្លឹប​ LoongHai Fight Club ​បង្កើត​ជា​ការ​ប្រកួត​នានា​រួម​ទាំង​ដណ្ដើម​ពាន​រង្វាន់​ទៀត​ផង​ ដែល​ទាំង​នេះ​ជា​ការ​ផ្សព្វផ្សាយ​មួយ​ផ្នែក​អំពី​ក្បាច់​គុន​ខ្មែរទៅបរទេស។​

រូបភាពហ្វេសបុក CTT

លោក​ ហ៊ុន​ ច័ន្ទរាជ្យ​ បាន​ឲ្យ​ដឹង​ថា​ កម្មវិធី​នេះ​លោក​ និង​ខាង​ក្លឹប​ប្រដាល់​ LoongHai Fight Club ​បាន​រៀបចំ​បាន​ ៣-៤​ រួច​មក​ហើយ។​ ក្នុង​នោះ​គឺ​មាន​ការ​គាំទ្រ​ច្រើន​ពី​សំណាក់​ជនជាតិ​ចិន​ ដូច​ជា​ការ​ទិញ​សំបុត្រ​ចូល​ទស្សនា​ពី​ការ​ប្រកួត​ពេញ​ៗ​តែ​ម្ដង។​

រូបភាពហ្វេសបុក CTT

ចំពោះ​កីឡាករ​ដែល​ចូលរួម​ប្រកួត​មិន​ថា​ក្មេង​ ឬ​កីឡាករ​ធំៗ​នោះ​ទេ​ គឺ​ទទួល​បាន​តម្លៃ​ខ្ពស់​ និង​បូក​បន្ថែម​ទឹកប្រាក់​លើក​ទឹកចិត្ត​ពី​ជនជាតិ​ចិនដែល​ចូលរួម​ទស្សនា​ទៀត​ផង។​ មួយ​វិញ​ទៀត​កម្មវិធី​គឺ​មាន​ការ​ចាប់​អារម្មណ៍​ច្រើន​ឈាន​ដល់​ការ​ផ្សព្វផ្សាយ​ទៅ​សារព័ត៌មាន​ ឬ​ទូរទស្សន៍​ចិន​ទៀត​ផង​ ដែល​ចំណុច​នេះ​ហើយ​ធ្វើ​ឲ្យ​គុន​ខ្មែរ​ល្បី​ឈ្មោះ​មាន​បរទេស​ស្គាល់​កាន់​តែ​ច្រើន។​

បញ្ជាក់​ដែរ​ថា​ កម្មវិធី​ប្រដាល់​នេះ​គឺ​បង្កើត​ឡើង​រវាង​ក្លឹប​ Cambodian Top Team​ ជាមួយ​ក្លឹប​ LoongHai Fight Club​ ប្រកួត​នៅ​ផ្សារ​ទំនើប​ សូហូ​ ក្បែរ​ស្ថានទូត​អូស្ត្រាលី៕​

អត្ថបទ៖ នួន ស៊ីណា​