ប្អូនប្រុសនិទ្ទេស A ដែលចង់ក្លាយជាគ្រូបង្រៀននិងរៀននៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ សម្រេចបំណងហើយ!

  • 2022-01-20 08:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្អូនប្រុសម្នាក់ជាសិស្សថ្នាក់ទី១២ ដែលមានបំណងប្រាថ្នាចង់ក្លាយជាគ្រូបង្រៀន ហើយបន្តការសិក្សានៅសាកលវិទ្យាល័យភូមិន្ន ភ្នំពេញ ឯកទេស អក្សរសាស្ត្រខ្មែរ ពេលនេះប្អូនបានសម្រេចក្ដីប្រាថ្នាហើយ។

ប្អូនប្រុសកំសត់ទើបប្រឡងបញ្ចប់មធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា ២០២១-២០២២ វើក ចន្ធី មានបងប្អូនចំនួន ២នាក់ម្ដាយជាកសិករ រីឯឪពុកពិការដៃថៀមទៀត មានស្រុកកំណើតនៅស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ មានបំណងប្រាថ្នា គឺចង់ក្លាយជាគ្រូបង្រៀន ហើយបំណងប្រាថ្នាមួយទៀត គឺប្អូនចង់បន្តការសិក្សានៅសាកលវិទ្យាល័យភូមិន្ន ភ្នំពេញ ឯកទេស អក្សរសាស្ត្រខ្មែរ បានសម្រេចបំណងប្រថ្នាហើយ ។ នេះបើតាមការប្រកាសបញ្ជីឈ្មោះបេក្ខជនជាប់ជាស្ថាពរទទួលអាហារណ៍រូបករណ៍ មិនបង់ថ្លៃសិក្សា១០០%សាកលវិទ្យាល័យភូមិន្នភ្នំពេញ ។

តាមរយៈការផ្សាយរបស់ វិទ្យាល័យហ៊ុនសែនពង្រ បានឲ្យដឹងថា ប្អូនប្រុស វើក ចន្ធី ទោះបីមិនមែនជាកូនអ្នកមានជីវភាពធូធារ ដែលមានអ្វីៗគ្រប់យ៉ាងដូចគេ ប៉ុន្តែរូបប្អូនបានខិតខំតស៊ូប្រឹងប្រែងរៀនសូត្រ រហូត ពេលនេះរូបប្អូនបានសម្រេចជោគជ័យដ៏ធំមួយ គឺទទួលបាន និទ្ទេស A (ថ្នាក់វិទ្យាសាស្រ្តសង្គម ) ប្រចាំស្រុករបស់ខ្លួនជាជំនាន់ទី១ តែម្តង ហើយពេលនេះក៏បានសម្រេចបំណងបន្តការសិក្សាថ្នាក់ឧត្តមទៀត ដើម្បីធ្វើឱ្យក្តីស្រម៉ៃរបស់ប្អូនដែលចង់ក្លាយជាគ្រូវបង្រៀនជោគជ័យបន្តទៀត សង្ឃឹមថាការខិតខំនេះ និងធ្វើឲ្យប្អូន ក្លាយជាធនធានមនុស្សដ៏មានតម្លៃសម្រាប់សង្គមជាតិកម្ពុជាយើងផងដែរ៕

អត្ថបទដោយ៖ ស៊ូ អីន