ស្រាយចម្ងល់ ហេតុអ្វីកញ្ចក់ទូរសព្ទ Fold អាចបត់បានតែមិនបែក?

  • 2022-01-21 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អេក្រង់កញ្ចក់ស្មាតហ្វូន បើកាច់នឹងបាក់ ប៉ុន្ដែហេតុអ្វីទើបស្មាតហ្វូនទំនើបៗបច្ចុប្បន្នអាចបត់អេក្រង់បាន ហើយមិនបាក់ ថែមទាំងមានគុណភាពខ្ពស់? តើអ្វីនៅពីក្រោយបច្ចេកវិទ្យាដ៏ពិសេសមួយនេះ?

អេក្រង់អាចបត់បាន (Flexible Display Technology) ជាបច្ចេកវិទ្យាចុងក្រោយបំផុតលើស្មាតហ្វូន។ វាត្រូវបានវិវឌ្ឍពីអេក្រង់ OLED មក។ ហើយហេតុដែលជ្រើសយក អេក្រង់ OLED នោះក៏ព្រោះតែវាផលិតចេញពីវត្ថុធាតុសរីរាង្គ ដែលបញ្ចេញពន្លឺនៅពេលដែលចរន្តអគ្គិសនីឆ្លងកាត់ មិនត្រូវការពន្លឺអំពូលនោះទេ។ មិនតែប៉ុណ្ណោះ វាក៏ស្ដើងផងដែរ ស្តើងដល់ចំណុចដែលអាចបត់បែនបាន។

បន្ទាប់មកអេក្រង់ OLED ក៏វិវឌ្ឍទៅជាអេក្រង់ Flexible OLED ដែលគេឃើញប្រើប្រាស់លើស្មាតហ្វូន iPhone X និង Samsung Galaxy Edge។ គ្រាន់តែពេលនោះវាមិនទាន់បត់បាននោះទេ វាមានលទ្ធភាពត្រឹមធ្វើឱ្យគែមអេក្រង់កោងប៉ុណ្ណោះ។ ក្រោយមកទៀត ទើបមានការវិវឌ្ឍឈានដល់អាចបត់បាន។

ជាទូទៅកញ្ចក់គឺរឹង បើពត់វានឹងប្រេះ ម្ល៉ោះហើយអេក្រង់បត់ជំនាន់ទីមួយ ត្រូវបានផលិតឡើងពី សារធាតុប្លាស្ទិកប៉ូលីម័រ។ ប៉ុន្ដែសារធាតុនេះងាយនឹងមានស្នាមជាំ ឆ្កូត បើធៀបទៅនឹងអេក្រង់កញ្ចក់។

ប៉ុន្ដែរនាំងបញ្ហាមួយនេះត្រូវបានទម្លុះចេញ ត្បិតកាលពីខែកុម្ភៈ ឆ្នាំ២០២០ Samsung បានបញ្ចេញចេកវិទ្យាកញ្ចក់ស្តើងបំផុត Galaxy Z Flip ជាស្មាតហ្វូនអាចបត់បានដំបូងបង្អស់មានអេក្រង់ ជាកញ្ចក់ពិតប្រាកដ។

គួរបញ្ជាក់ថា អេក្រង់បត់ប្រភេទ OLED ផ្តល់នូវគុណភាពរូបភាពប្រសើរជាងស្មាតហ្វូនភាគច្រើនដែលមានសព្វថ្ងៃនេះ។ វាផ្តល់នូវកម្រិតពណ៌កាន់តែប្រសើរ ពន្លឺកាន់តែខ្ពស់ មានកម្រិត refresh rates លឿន និងប្រើប្រាស់ថាមពលតិច បើធៀបទៅនឹងអេក្រង់ LCD មានទំហំដូចគ្នា។

សរុបមកទាំងនេះជាហេតុផល អាចឱ្យអេក្រង់ជាសារធាតុកញ្ចក់អាចបត់បែនបាន។

គួរបន្ថែមបន្ដិចថា ស្មាតហ្វូនបត់អេក្រង់ មានអត្ថប្រយោជន៍ជាច្រើន ត្បិតអេក្រង់ធំអាចធ្វើការងារជំនួស ឧបករណ៍ធំដូចជាថេបប្លែត ឬកុំព្យូទ័រម្ដងម្កាល អាចប្រើលើ Multitasking ងាយស្រួលលេងហ្គេម និងទស្សនាវីដេអូពេញភ្នែក។

ប៉ុន្ដែវាក៏មានគុណវិបត្តិទៅលើ កត្តាតម្លៃ ការបត់របស់វាមានអាយុកាល និងមានកម្រាស់ក្រាស់ផងដែរ។

អេក្រង់កញ្ចក់អាចបត់បាន ជាការច្នៃប្រឌិតដ៏ធំបំផុតនៅក្នុងការផលិតស្មាតហ្វូនក្នុងរយៈពេលដ៏យូរ។

គេជឿថា ស្មាតហ្វូនប្រភេទនេះ គឺជាអនាគតនៃទូរសព្ទ ចូលមកជំនួសថេបប្លែត រីឯតម្លៃវិញ នៅពេលការវិវឌ្ឍកាន់តែច្រើន ចំណុចពិសេស នោះតម្លៃនឹងអាចធ្លាក់ចុះ សមរម្យសម្រាប់អ្នកប្រើទូទៅផងដែរ៕

ប្រភព៖ makeuseof   ប្រែ​សម្រួល៖ កុសល

អត្ថបទថ្មី