ណាគេខ្លះ អត់កាហ្វេមិនបាន? ព្រឹកៗចូលចិត្តកាហ្វេបែបម៉េច?
- ច័ន្ទ, 24 មករា 2022 23:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ណាគេខ្លះ អត់កាហ្វេមិនបាន? ព្រឹកៗចូលចិត្តកាហ្វេបែបម៉េច?
ចន្លោះមិនឃើញ
មោះធីមខ្វះកាហ្វេមិនបាន!
នរណាគេខ្លះ អត់បាយព្រឹកបាន ប៉ុន្តែបើឱ្យអត់កាហ្វេវិញ ដឹងតែធ្វើការអត់កើតម៉ង។ រាល់ថ្ងៃនេះ ចូលចិត្តផឹកប្រភេទកាហ្វេបែបណាដែរ? មែនទែនទៅសម្រាប់អ្នកចូលចិត្តផឹកកាហ្វេ ដាច់លុយប៉ុណ្ណាក៏នៅតែមានលុយផឹកកាហ្វេដែរ។ កាហ្វេជាភេសជ្ជៈ បង្កើនកម្រិតថាមពល ជួយបំបាត់ភាពងងុយគេង ជួយឱ្យអារម្មណ៍ស្រស់ស្រាយ។ ហ្អេក៎........កាហ្វេប្រភេទណាអ្នកចូលចិត្តជាងគេ?
Americano (ក្ដៅ និងដាក់ទឹកកក)៖ ជាប្រភេទកាហ្វេខ្មៅដែលមានរសជាតិស្រាលជាង Expresso ភាគច្រើនអ្នកចូលចិត្តកាហ្វេប្រភេទនេះគឺមិនចូលចិត្តមានទឹកដោះគោលាយជាមួយ ម៉្យាងទៀតកាហ្វេខ្មៅ ជួយឱ្យបាត់ងងុយគេងបានយូរ។
Expresso៖ សម្រាប់អ្នកចូលចិត្តកាហ្វេខ្លាំង និងជាភេសជ្ជៈក្ដៅភាគច្រើនចាស់ៗចូលចិត្តកាហ្វេប្រភេទនេះ។
Latte (ក្ដៅ និងដាក់ទឹកកក)៖ ជាប្រភេទកាហ្វេ Expresso លាយជាមួយទឹកដោះស្រស់។ កាហ្វេប្រភេទនេះ មានលក្ខណៈស្រាល អ្នកទើបចេះញ៉ាំអាចជ្រើសរើសជាមួយប្រភេទកាហ្វេនេះ។
Cappuccino (ក្ដៅ និងដាក់ទឹកកក)៖ មានលក្ខណៈស្រដៀងនឹងកាហ្វេឡាតេដែរ គ្រាន់តែ កាពូឈីណូប្រើទឹកដោះគោស្រស់វៃគ្រីមឱ្យខាប់ជាងឡាតេ។
កាហ្វេទឹកដោះគោ ៖ ជាប្រភេទកាហ្វេ លាយជាមួយទឹកដោះគោខាប់។
រាល់ថ្ងៃនេះ លោកអ្នកឆុងកាហ្វេផឹកដោយ ខ្លួនឯង ឬខ្ចប់នៅខាងក្រៅ? មែនទែនទៅអ្នកដែលរវល់ខ្លាំង មិនមានម៉ាស៊ីនឆុងកាហ្វេផ្ទាល់ខ្លួន ការកុម្ម៉ង់នៅខាងក្រៅជាជម្រើសដ៏រហ័ស និងងាយស្រួលបំផុត។
កាន់តែងាយស្រួល ចំណេញពេល និងទទួលបានជាមួយប្រូម៉ូសិនផ្សេងៗជាច្រើន ដោយគ្រាន់តែចុចកុម្ម៉ង់ទិញនៅក្នុងអេប foodpanda ភ្នាក់ងារដឹកជញ្ជូននឹងដឹកជូនដល់ទីតាំងលោកអ្នក។
ចាំអីទៀត? ដាក់កាហ្វេមួយកែវពេលព្រឹក ឱ្យអារម្មណ៍ស្រស់ស្រាយ។
បន្ថែមពីនេះ លោកអ្នកក៏អាចកុម្ម៉ង់អាហារស្រាប់ ជាមួយនឹងភោជនីយដ្ឋានជាច្រើនដែលមាននៅក្នុងអេប។ ថ្មីបន្ថែមទៀតលោកអ្នកអាចទិញគ្រឿងទេស ម្ហូបអាហារ ភេសជ្ជៈ និងសម្ភារៈប្រើប្រាស់ជាច្រើនទៀត ដោយគ្រាន់តែចុចលើ foodpanda Shops ចង់ទិញអីក៏មានដែរ។
តាមចុច Subscribe Channel Telegram របស់ foodpanda KH៖ https://t.me/foodpandakh ដើម្បីទទួលបានព័ត៌មាន និងប្រូម៉ូសិនពិសេសៗជាច្រើន៕