Nikon ចេញលេន Nikkor Z 400mm f/2.8 Focus លឿនជាងមុន តម្លៃប្រហែលឡាន១គ្រឿង

  • 2022-01-24 03:41:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Nikon បានបញ្ចេញលេនកំពូលថ្មីស្ថិតក្នុងត្រកូល S-line super មានឈ្មោះថា Nikkor Z 400mm f/2.8 TC VR S សម្រាប់ប្រើប្រាស់ជាមួយម៉ាស៊ីនថតប្រភេទ Mirrorless។ លេននេះមានភ្ជាប់មកជាមួយស្រាប់នូវ 1.4x tele converter ផ្តល់មកវិញនូវប្រវែងសរុប 560mm។

Nikkor Z 400mm f/2.8 TC VR S ជាលេនដំបូងរបស់ Nikon ដែលបំពាក់ដោយបច្ចេកវិទ្យា Auto Focus ថ្មីឈ្មោះ Voice Coil Motor។ វាផ្តល់មកវិញនូវសមត្ថភាព Focus បានលឿន ត្រឹមត្រូវ និងមានសំឡេងស្ងាត់ល្អ។

លេននេះត្រូវបានបំពាក់ដោយកញ្ចក់ពិសេស ស្រោបដោយទឹកថ្នាំ Meso Amorphous Coat ដែលNikon អះអាងថា វានឹងជួយកាត់បន្ថយចំណាំងផ្លាតបានល្អ។ ក្រៅពីនេះ សម្រាប់ប្លង់ដែលថតកុងនឹងពន្លឺខ្លាំង វានៅតែរក្សាកម្រិត Clarity បានប្រសើរ។

ដោយសារវាជាប្រភេទសម្រាប់ប្រើប្រាស់ថតរូបបែប កីឡា សត្វព្រៃ ជាដើម ដូច្នេះហើយវាមិនចំលែកទេ ដែលលេននេះឌីហ្សាញមក មានទម្ងន់ស្រាលជាងគេ ក្នុងចំណោមលេនដែលមានប្រវែង និងទំហំ Aperture ដូចគ្នា ពោលគឺទម្ងន់ត្រឹម ២៩៥០ក្រាម។ នៅជុំវិញលេននេះ ក៏មានអាចក្រោះការពារសំណើម និងធូលីផងដែរ។

ចំណែកឯតម្លៃខ្លួនរបស់វាវិញ Nikon នឹងដាក់លក់វាក្នុងតម្លៃ ១ ៤០០០ ដុល្លារ សម្រាប់ទីផ្សារអាមេរិក ដោយនឹងចេញលក់ផ្លូវការក្នុងទីផ្សារនាពាក់កណ្តាលឆ្នាំ ២០២២នេះហើយ៕

អត្ថបទ៖ Thea Sothun