BTS ក្ដាប់ចំណាត់ថ្នាក់ខ្ពស់លើគេក្នុងចំណោមបុគ្គលមានឥទ្ធិពលសំខាន់ ១០រូបរបស់រដ្ឋាភិបាលកូរ៉េ

  • 2022-01-25 06:05:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ថ្ងៃទី ២៤​ ខែ​ មករា ឆ្នាំ ២០២២ ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍របស់​ប្រទេសកូរ៉េខាងត្បូងបាន​ចេញ​ផ្សាយ​បញ្ជី​ឈ្មោះ​ផ្លូវការ​នូវ ជនជាតិកូរ៉េទាំង ១០ ដែល​មាន​ឥទ្ធិពល​បំផុត​ក្នុង​ឆ្នាំ ២០២១។

លទ្ធផល​ត្រូវ​បាន​កំណត់​ដោយ​ការ​បោះឆ្នោត​ពីមនុស្ស ១២ ៥០០នាក់​ដែល​មាន​អាយុ​ចាប់​ពី ១៦ ឆ្នាំ ដល់ ២៤ឆ្នាំ និងមកពី​ប្រទេស​ផ្សេងៗ​គ្នា​នៅ​ទូទាំងទ្វីប​អាស៊ី អាមេរិកកណ្តាល និងបណ្ដាប្រទេសស្ថិតនៅ​ភាគខាងត្បូង មជ្ឈិមបូព៌ា និងអាហ្រ្វិក។

ក្រោយពី​បាន​ដាក់ឲ្យបោះឆ្នោតជា​ច្រើន​ខែកន្លងមក លទ្ធផល​ក៏ត្រូវ​ប្រមូល​បាន​ និងមាន​ដូចបង្ហាញជូនដូចខាងក្រោម៖

១០.  អតីត​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ Ban Ki Moon

៩. តារាសម្ដែងSong Joong Ki

៨. តារាសម្ដែង Song Hye Kyo

៧. អ្នកដឹកនាំរឿង Bong Joon Ho

៦. តារាចម្រៀង PSY

៥. កីឡាករបាល់ទាត់ Son Heung Min

៤. តារាសម្ដែង Lee Min Ho

៣. ក្រុមចម្រៀង BLACKPINK

២. ប្រធានាធិបតីកូរ៉េខាងត្បូង Moon Jae In

១. ក្រុម​ចម្រៀង BTS

អត្ថបទ៖ យី សុធារី