ក្មេងទំនើងផឹកសុី បាញ់បោះគ្នារហូតឆេះខារ៉ាអូខេមួយកន្លែង បណ្តាល​ឱ្យមានមនុស្សស្លាប់រហូតដល់ ១៩នាក់

  • 2022-01-25 08:33:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យ៉ាងហោចណាស់ មានមនុស្ស ១៩នាក់បានស្លាប់នៅក្នុងហេតុការណ៍ឆេះខារ៉ាអូខេ នៅក្នុងប្រទេសឥណ្ឌូនេសុី។ នេះបើតាមការចុះផ្សាយរបស់សារព័ត៍មាន CNN នៅថ្ងៃទី ២៥ ខែមករា ឆ្នាំ២០២២។

ខារ៉ាអូខេមួយកន្លែង មានទីតាំងនៅខេត្ត West Papua ប្រទេសឥណ្ឌូនេសុី ត្រូវបានភ្លើងឆាបឆេះបណ្តាឱ្យមានមនុស្សស្លាប់ ១៩នាក់ ដោយសារតែមានជម្លោះបាញ់បោះគ្នារវាងក្រុមក្មេងទំនើង យ៉ាងអនាធិបតេយ្យ។

ប៉ូលិសមូលដ្ឋាននៅតំបន់នោះ បានឱ្យដឹងថាការបាញ់បោះគ្នាតែងកើតមានឡើង រហូតក្លាយជារឿងធម្មតាទៅហើយ ប៉ុន្តែការបះទង្គិចគ្នាលើកនេះ​បណ្តាឱ្យមានមនុស្សបាត់បង់ជីវិតច្រើន។ លោក Dedi Prasetyo អ្នកនាំពាក្យស្នងការប៉ូលិសឥណ្ឌូនេសុី បានបញ្ជាក់បន្ថែមថា ហេតុការណ៍នៃការវាយតប់គ្នា គឺបង្កឡើងដោយក្រុមក្មេងទំនើង ២ក្រុមដែលមកពីកោះ Maluku៕

លោក Dedi Prasetyo

ប្រភព៖ CNN   ប្រែសម្រួល ៖ សង្ហា

អត្ថបទពេញនិយម