ឥណ្ឌូនេសុី ចាយលុយជាង ២ ប៊ីលានដុល្លារអាមេរិក សាងសង់រោងចក្រឧស្ម័នធ្យូងថ្ម
- 2022-01-26 02:01:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឥណ្ឌូនេសុី ចាយលុយជាង ២ ប៊ីលានដុល្លារអាមេរិក សាងសង់រោងចក្រឧស្ម័នធ្យូងថ្ម
ចន្លោះមិនឃើញ
ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Joko Widodo បានចាប់ផ្តើមបើកការដ្ឋានសាងសង់រោងចក្រឧស្ម័នធ្យូងថ្មដែលមានតម្លៃ ២,៣ប៊ីលានដុល្លារអាមេរិក ក្នុងគោលបំណងកាត់បន្ថយការនាំចូលឧស្ម័ន LPG របស់ប្រទេសនេះ ខណៈដែលបង្កើនប្រសិទ្ធភាពធនធានធ្យូងថ្មរបស់ខ្លួនផងដែរ។
រោងចក្រនេះស្ថិតនៅក្នុងតំបន់ Muara Enim នៅភាគខាងត្បូងកោះស៊ូម៉ាត្រា ដែលជាមជ្ឈមណ្ឌលរុករករ៉ែរបស់ក្រុមហ៊ុនរដ្ឋ Bukit Asam។ ការសាងសង់រោងច្រកនេះគ្រោងនឹងចំណាយរយៈពេល ៣០ខែ ដើម្បីស្ថាបនារួចរាល់ និងអាចដាក់ឱ្យប្រើប្រាស់បាន។
កាលពីឆ្នាំ២០២១កន្លងទៅ ប្រទេសឥណ្ឌូណេស៊ីបានប្រើប្រាស់ឧស្ម័ន LPG ចំនួន ៧,៩៥លានតោន ដោយក្នុងនោះមាន ៦,៤លានតោនត្រូវបាននាំចូលមកពីក្រៅប្រទេស។ នេះបើយោងតាមទិន្នន័យរបស់រដ្ឋាភិបាលប្រទេសនេះ។ ឥណ្ឌូនេសុី ជាប្រទេសដែលមានសេដ្ឋកិច្ចធំមួយនៅក្នុងតំបន់អាសុីអាគ្នេយ៍យើងនេះ៕