រថយន្ត SUV មហាធំ មហាស៊ីសាំងរបស់ Toyota ចេញថ្មីហើយ លើកនេះប្រើ Hybrid ម្តង

  • 2022-01-26 04:42:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Toyota Sequoia ត្រូវបានគេស្គាល់ថាជារថយន្ត SUV ខ្នាតធំ ដែលប្រើប្រាស់ម៉ាស៊ីន និងសាក់ស៊ីរបស់រថយន្ត Pick Up Tundra ប្រភេទម៉ាស៊ីនសាំង ៥,៧លីត្រ ជាម៉ាស៊ីនដ៏ស៊ីសាំងខ្លាំងជាងគេក្នុងចំណោមម៉ាស៊ីនរបស់ Toyota។

Toyota Sequoia ឆ្នាំ២០២១

យប់មិញនេះ Toyota បានប្រកាសចេញនូវរថយន្ត Toyota Sequoia ឆ្នាំ២០២៣ មានការឌីហ្សាញថ្មីទាំងស្រុង ប្រើប្រាស់ម៉ាស៊ីនHybrid រួមទាំងគ្រោងឆ្អឹងថ្មីផងដែរ។ មិនខុសពី Tundra, Lexus LX600 ឬ Land Cruiser រថយន្ត Sequoia ប្រើប្រាស់គ្រោងឆ្អឹង TNGA-F ដូចគ្នា។ ចំណែកផ្នែកខាងមុខ គឺមានមានរូបរាងស្រដៀងនឹង Tundra ហើយផ្នែកខាងក្រោយ ស្រដៀងនឹង LX600 ដែលចេញលក់កន្លងទៅ។

Toyota Sequoia ឆ្នាំ២០២៣
Toyota Tundra ២០២៣
Toyota Sequoia ឆ្នាំ២០២៣
Lexus LX600

ចំណុចមួយដែលធ្វើឲ្យវាខុសពីរថយន្តខ្នាតធំផ្សេងរបស់ Toyota គឺវាភ្ជាប់មកដោយម៉ាស៊ីន Hybrid 3.4-liter V-6 iForce MAX hybrid ស្រាប់តែម្តង ដោយមិនមានម៉ូឌែលប្រើសាំងសុទ្ធនោះឡើយ។ ម៉ាស៊ីនHybrid នេះអាចបញ្ចេញកម្លាំងបាន ៤៣៧សេះ និងកម្លាំងរមួល ៧៩០ញ៉ូតុនម៉ែត្រ បង្វិលកង់ដោយប្រអប់លេខអូតូ ១០វគ្គ ធ្វើឲ្យរថយន្តនេះកាន់តែខ្លាំង និងអាចសណ្តោងបានធ្ងន់ជាងមុន ២២ភាគរយ។ ចំណែកឯកម្រិតស៊ីសាំងវិញ Toyota មិនទាន់បានប្រកាសជាផ្លូវការនៅឡើយទេ ប៉ុន្តែវាទំនងជាមិនខុសគ្នាពីបងធំ LX600 ដែលមានកម្រិតស៊ីសាំង ប្រហែល12L/100km។

រថយន្តនេះ នឹងដាក់លក់នៅអំឡុងពាក់កណ្តាលឆ្នាំ ២០២២ នៅទីផ្សារសហរដ្ឋអាមេរិក ជាមួយនឹងជម្រើស Option ចំនួន៥គឺ SR5, Limited, Platinium, TRD Pro និងម៉ូឌែលកំពូល Capstone ដែលអាចជ្រើសរើសប្រព័ន្ធបើកបរ ប៉ុង១ ឬប៉ុងពីរបាន។ ចំពោះម៉ូឌែល TRD វាបំពាក់មកដោយមុខងារ Off road ដែលមាននៅលើរថយន្ត TRD ផ្សេងរបស់ Toyota រួមមានបូមពិសេស Bilstein dampers, យាន់កង់ TRD និងការឌីហ្សាញបែប Toyota TRD។

ម៉ូឌែល Capstone

ចំពោះតម្លៃខ្លួនរបស់វា Toyota បញ្ជាក់ថាវានឹងដាក់លក់ក្នុងតម្លៃចាប់ពី ៥ម៉ឺនដុល្លារ រហូតដល់ ៧ម៉ឺនដុល្លារទៅតាម Option ដែលនេះជាជម្រើសដ៏ល្អ សម្រាប់អ្នកដែលមិនចង់ចំណាយច្រើនលើ Lexus LX600 ស្របពេលដែល Toyota ឈប់នាំចូល Land Cruiser ទៅក្នុងទីផ្សារសហរដ្ឋអាមេរិក ៕

អត្ថបទ៖ Thea Sothun