បញ្ជាក់ផ្លូវការ! Park Seojoon នឹងក្លាយជាដៃគូរបស់ Han So Hee ក្នុងរឿងញាប់ញ័រអារម្មណ៍ថ្មី
- 2022-01-27 02:17:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បញ្ជាក់ផ្លូវការ! Park Seojoon នឹងក្លាយជាដៃគូរបស់ Han So Hee ក្នុងរឿងញាប់ញ័រអារម្មណ៍ថ្មី
ចន្លោះមិនឃើញ
តារាសម្ដែង Park Seo Joon និង Han So Hee ត្រូវបានគេបញ្ជាក់ជាផ្លូវការហើយថានឹងសម្ដែងរឿងភាគថ្មីរួមគ្នាមានចំណងជើងថា Gyeongseong Creature។
ផ្អែកតាមចេញផ្សាយព័ត៌មានដោយក្រុមការងារផលិតរឿងនេះបានឲ្យដឹងថា ទាំង Park Seo Joon និង Han So Hee បានទទួលថតជាតួឯកក្នុងរឿងនេះអស់ហើយ។ នេះគឺជារឿងភាគថ្មីដែលជាប្រភេទ Thriller និងបង្ហាញសាច់រឿងកាលពីឆ្នាំ ១៩៤៥ ជាពេលដែលខ្មៅងងឹត និងសម្បូរបិសាចចេញមកឆាឆៅពិភពមនុស្សលោក។
Park Seo Joon នឹងដើរតួ Jang Tae Sang បុរសអ្នកមានដែលមានរាងសង្ហាដាច់គេ ប៉ុន្តែបុរសម្នាក់នេះត្រូវទ្រាំនឹងពួកបិសាចមកយាយីឥតឈប់។ រហូតក្រោយមក លោកក៏បានជួបនឹង Yoon Chae Ok (សម្ដែងដោយ Han So Hee) ពេលនោះហើយដែល តួប្រុសគិតថា គួរតែផ្លាស់ផ្លូវជីវិត បើពុំដូច្នោះទេច្បាស់ជាពិបាកហើយ។
ក្នុងរឿងនេះ Han So Hee ដើរតួ Yoon Chae Ok នារីម្នាក់ដែលមាននាទីដើររកមនុស្សបាត់ខ្លួន។ នាងជានារីក្លាហានពូកែខាងកាន់កាំភ្លើង កាំបិត និងបានជួបបទពិសោធ និងរឿងរន្ធត់ជាច្រើនកាលពីក្មេង ពេលនៅជាមួយឪពុក។ នាងបានផ្លាស់មកនៅតំបន់ផ្សេង ដើម្បីរកម្ដាយដែលបាត់ខ្លួនកាលពី ១០ឆ្នាំមុន ប៉ុន្តែចុងក្រោយបែរជាមកជាប់ពាក់ព័ន្ធជាមួយនឹង Jang Tae Sang។
យ៉ាងណាមិញ រឿង «Gyeongseong Creature» នេះគឺជាការនិពន្ធផ្ទាល់ ដោយអ្នកនិពន្ធ Kang Eun Kyung និងដឹកនាំសម្ដែងដោយផ្ទាល់របស់លោក Chung Dong Yoon។ វណ្ណកម្មមួយនេះគ្រោងបញ្ចាំងជាផ្លូវការនៅឆ្នាំ ២០២៣ ឯប៉ុស្តិ៍ដែលត្រូវផ្សាយមិនទាន់មានការឲ្យដឹងទេ៕