បង​ប្អូន​ដឹង​ទេ! ខ្មែរបុរាណពូជអ្នកប្រើស្បៃ មាន​តាំងពីសម័យដើមរៀងមក មិនថារាស្ត្រឬក្សត្រនោះឡើយ!

  • 2022-01-28 03:00:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រិយមិត្តដឹងទេថា ស្ត្រីខ្មែរតាំងពីសម័យបុរាណរៀងមក ពោលគឺរាប់តាំងពីប្រជារាស្ត្រសាមញ្ញ រហូតដល់ខត្តិយត្រកូលអ្នករាជវង្ស តែងនិយមប្រើប្រាស់ស្បៃ ជាផ្នែកមួយនៃការស្លៀកពាក់ប្រចាំថ្ងៃរបស់ពួកគេ។ លើសពីនេះទៅទៀត ការប្រើប្រាស់ស្បៃជាប្រចាំ ក្នុងន័យនេះសំដៅលើការពាក់ស្បៃសម្រាប់ បិតបាំងផ្នែកខាងលើនៃរាងកាយ ដើម្បីធ្វើសកម្មភាពប្រកបកិច្ចការងារផ្សេងៗជាទូទៅមិនចំពោះរាស្រ្តសាមញ្ញឬក៏ត្រកូលរាជវង្ស នោះឡើយ។នេះបើយោងទៅតាមប្រភពរបស់បុរាណាចារ្យ។

តែផ្ទុយទៅវិញ ខុសពីមនុស្សបច្ចុប្បន្នដែលកាលណានិយាយអំពីស្បៃគេគិតដល់ឈុតមង្គលការ ស្បៃឌិនក្រាស់ៗឈុតល្ខោន ឬ ឈុតបុរាណ ដែលត្រូវអភិរក្ស គោរពសក្ការៈ ក្នុងការគិតរបស់មនុស្សជំនាន់ដើម ស្បៃគឺជាផ្នែកមួយនៃជីវិតរបស់ស្ត្រីខ្មែរ ស្បៃជាក្រណាត់សំពត់ ដែលត្រូវបានកាត់ជាចំរៀកៗ មានប្រវែងវែងខ្លី ក្រាស់ស្តើង លាតឬភ្លី ឌិនឬប៉ាក់ ធំឬតូច មិនកំណត់ អាចច្នៃប្រើប្រាស់តាមកាលៈទេសៈនិងស្ថានភាពជាក់ស្តែង។

សូមជម្រាបថា លុះកន្លងមកដល់វេលាបច្ចុប្បន្នគេស្ទើរតែបំភ្លេចស្បៃចោល ឬបង្កើតនិយមន័យថ្មីអោយស្បៃក្លាយទៅជា របស់បុរាណ ដែលការពិតទៅវាគួរតែជាការស្លៀកពាក់ជាប្រពៃណីទើបសមរម្យត្រឹមត្រូវជាង ហេតុថាស្បៃនេះមនុស្សខ្មែរកាលពី១០០ឆ្នាំមុននៅប្រើប្រាស់វា ជាប្រចាំឥតមានបោះបង់ចោលទាល់តែសោះ។

ប្រភណ៖បុរាណាចារ្យ

អត្ថបទដោយ៖ សាន​ សុធារដ្ឋ

អត្ថបទថ្មី