ចាប់បានផ្កាពីដៃ លីកា ភ្លាម ហេង វិសាល យកទៅជូន ស្រីនា ភ្លែត

  • 2022-01-31 01:34:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២ តែ ស៊ុនសុដាលីកា បាន​លាភាពនៅលីវ សាង​គ្រួសារជាមួយនឹងគូស្នេហ៍ហើយ ដោយមានការចូលរួមសាទរពីសំណាក់ញាតិមិត្តគ្រួសារ និងមិត្តភ័ក្តិជាច្រើន។ ចូលរួមកម្មវិធី​កាល​ពីល្ងាចមិញ ឃើញថា​ក៏មាន​វត្តមានតារាល្បីៗប្រចាំបណ្ដាញសង្គម ដូចជា លោក ហេង វិសាល ស្រីនា ហេង វាសនា ប៊ុនឡេង និងអ្នកផ្សេងទៀត។

អ្វីដែល​គួរ​ឲ្យចាប់អារម្មណ៍ និងភ្ញាក់ផ្អើលសម្រាប់ថ្ងៃកម្មវិធីនោះគឺ អ្នកចាប់បាន បាច់ផ្កាពីដៃកូនក្រមុំ កូនកំលោះគឺ លោក ហេង វិសាល អ្នកដែលគ្រប់គ្នាធ្លាប់ Ship ជាមួយនឹង​ លីកា ដែរកាល​ពីមុន។

ប៉ុន្តែលើសពីនេះ ពេល​វេលាដែល​កាន់តែ​រំភើប គឺ ហេង វិសាល​ បាន​យក​បាច់ផ្កា ដែលខ្លួនចាប់បាននោះ ទៅជូន ស្រីនា ដែល​ជា​ដៃគូ គ្រប់គ្នាកំពុង​ Ship ខ្លាំង​ដូចគ្នា។

រូបភាពចេញពី ទំព័រ Facebook @Linda_Vee បាន​បង្កជា​ការ​ភ្ញាក់ផ្អើល និង​មានអ្នក Share ពេញបណ្ដាញសង្គម ហើយវា​ក៏បាន​ក្លាយជាប្រធានបទកំពុង​មានអ្នកចាប់អារម្មណ៍ច្រើនមិនធម្មតាដែរនៅពេលនេះ៕

អត្ថបទ៖ យី សុធារី

អត្ថបទពេញនិយម
អត្ថបទថ្មី