ក្រោយ «Snowdrop» ចប់ជាស្ថាពរ Jung Hae In និង Jisoo ប្រញាប់ដាក់ពិន្ទុភ្លាម ខ្លាចចាញ់ Fan

  • 2022-01-31 04:00:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅថ្ងៃទី ៣០ ខែមករា ឆ្នាំ២០២២ រឿងភាគ​មាន​ចំណងជើងថា «Snowdrop» របស់ Jisoo (BLACKPINK) និង Jung Hae In បាន​បញ្ចប់ការបញ្ចាំង​ដោយជោគជ័យលើទូរទស្សន៍ JTBC

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាការអបអរភាគបញ្ចប់ Jisoo បាន​បង្ហោះ Story លើ Instagram ដោយបាន​សរសរថា៖ «100 ពិន្ទុ...Set ដ៏រីករាយមួយដែលគ្រប់គ្នាបាន​ធ្វើរួមគ្នា #Snowdrop»

មិនខុសពី Jisoo ទេ ងាក​មក​តួឯកប្រុស Jung Hae In វិញ​ក៏បាន​បង្ហាញ​រូបភាព​មួយសន្លឹក ជាមួយនឹង​ Caption សញ្ញា ១០០ពិន្ទុ និងដៃសំពះ បញ្ជាក់អត្ថន័យគ្រប់គ្រាន់នូវសេចក្ដីពេញចិត្តនឹង​ការងារដែល​ខ្លួនបាន​សម្រេច។

គេ​នៅ​ចាំមិនៅ្លេចទេថា​ ក្នុងការ​ផលិតរឿងនេះ​ ក្រុមការងារ​រឿងទាំងមូលបាន​ជួប​ប្រទះ​នូវ​ឧបសគ្គជា​ច្រើន ពិសេសដោយសារសាច់រឿងបាន​ពាក់ព័ន្ធ​នឹង​បញ្ហា​ប្រវត្តិសាស្ត្រនយោបាយ ដូច្នេះ​វា​ក្លាយជាការប្រឆាំង និងមាន​ការរិះគន់គួរសមពីសំណាក់ជនជាតិកូរ៉េ។ ប៉ុន្តែ​ផ្អែកលើការព្យាយាម ក៏ដូចជាជម្នះនូវបញ្ហាទាំងអស់ «Snowdrop» ដែលមាន Jung Hae In និង Jisoo សម្ដែងជាតួឯក បែរទទួល​បាន​ការសាទរ និងគាំទ្រកាន់តែច្រើនលើសលប់មិនគួរ​ឲ្យជឿ រហូត​ដល់ភាគ​បញ្ចប់៕

ប្រភព៖ Allkpop   ប្រែ​សម្រួល៖ យី សុធារី