ប្រញាប់​ឡើង​សំបុត្រ​ចូល​ទស្សនា​ AFF U23 Championship 2022 ​មាន​កំណត់

  • 2022-02-02 01:24:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់​ AFF U-23 Championship 2022 នឹង​ប្រព្រឹត្តិ​ទៅ​ចន្លោះ​ពី​ថ្ងៃ​ទី​១៤ ដល់​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ ឆ្នាំ​២០២២ នៅ​ទីលាន​មរតក​តេជោ និង​ទីលាន​វិសាខា ​ហើយ​ការ​លក់​សំបុត្រ​គឺ​មាន​ចំនួន​កំណត់។

រូប​ FFC

​សំបុត្រ​​ នឹង​ចាប់​ផ្ដើម​លក់​ពី​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ ខាង​មុខ​នេះ​​តទៅ​​។ ចំណែក​​ទីតាំង​សហព័ន្ធ​​​បាល់ទាត់​កម្ពុជា​មិន​ទាន់​កំណត់​នៅ​ឡើយ។

​​សំបុត្រ​មាន​ចំនួន​ ៤​ប្រភេទ​ដែល​មាន​តម្លៃ​ដូច​ខាង​ក្រោម: ​ -​ប្រភេទ ១ តម្លៃ ៣០,០០០រ មានចំនួន ៦៧៨៩ កៅអី

  • ​ប្រភេទ ២ តម្លៃ ២០,០០០រ មានចំនួន ៣០២៩ កៅអី

  • ប្រភេទ ៣ តម្លៃ ១៤,០០០រ មានចំនួន ៩៧៧៣ កៅអី

-​ ប្រភេទ ៤ តម្លៃ ៨,០០០រ មានចំនួន ៦៨៤៨ កៅអី

(ចំនួនកៅអីក្រោយកាត់៥០%ចេញ)

​រំលឹក​ថា ការ​ប្រកួត​​នេះ​ស្ថានីយ​ទូរទស្សន៍ BTV នឹង​ផ្សាយ​ផ្ទាល់​​ផ​ង​ដែរ​៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទពេញនិយម