ដំណឹងថ្ងៃការខិតកៀកៗហើយ! HyunA និង Dawn បង្ហាញចិញ្ចៀនភ្ជាប់ពាក្យ Fan សាទរផ្អើលចក្រវាល

  • 2022-02-04 02:23:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីថ្ងៃ០៣ ខែមករា ឆ្នាំ ២០២២ HyunA និង Dawn បាន​បង្ហើប​ដំណឹង​ល្អមួយ ដោយបង្ហោះ​ចិញ្ចៀនបញ្ជាក់ថាពួកគេជិតមានដំណឹងល្អហើយ។

Dawn បាន​បង្ហោះដោយសរសេរពាក្យថា​ MARRY ME? ស្របពេល​ HyunA វិញបាន​បង្ហោះថា «ប្រាកដហើយ, YES»

ក្នុងនាម​ជា​អ្នកគាំទ្រ​ ក្រោយពេល​ឃើញភ្លាម ពិតជា​រំភើបចិត្តបំផុត ពេលតារា​ជា​ទីសំណព្វរបស់ពួកគេ​មួយគូ​នេះ​ឈាន​ដល់ថ្ងៃភ្ជាប់ពាក្យ ហើយមិនយូរមិនឆាប់ដំណឹង​ល្អនៃថ្ងៃមង្គល​ក៏ជិតមក​ដល់ឆាប់ៗដែរ។

យ៉ាងណា​មិញ ភ្លាមៗ HYUNA ក៏ស្រាប់តែឡើង Trending ពេញ Twitter ក្រោយដំណឹង​ភ្ជាប់ពាក្យរបស់នាង​ចេកចាយពេញអ៊ីនធើណិត។

HyunA​ និង Dawn បាន​ទទួលក្ដីស្រឡាញ់​និងការគាំទ្រ​ខយ៉ាង​ច្រើនពីសំណាក់អ្នកគាំទ្រ បន្ទាប់ពីបានពួកគេ​បានសារភាពពីចំណងស្នេហ៍កាលពីឆ្នាំ ២០១៨។ អាចននិយាយបាន​ថា មួយគូនេះ គឺជាគូស្នេហ៍គំរូ​ប្រចាំពិភព K-Pop ដោយមិនដែល​មាន​បញ្ហាល្អក់កករខ្លាំង នាំឲ្យកង្វល់ចិត្ត Fan ទេ។ ផ្ទុយទៅវិញ ពួកគេ​មាន​តែ​កាន់តែបង្ហាញ​នូវភាពវិជ្ជមាន និងរូបភាពក្នុងន័យលើកទឹកចិត្តដល់សាធារណៈពីក្ដីស្នេហ៍ដែលបានសាងមក៕

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ យី សុធារី