នេន សុធារដ្ឋ៖ ខ្ញុំ​អត់​មាន​ឈឺ​អី​ទេបង​...ធម្មតា​!

  • 2022-02-04 03:17:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​​សប្ដាហ៍​ទី​១១នៃ​ការ​ប្រកួត​​ដណ្ដើម​ពាន​រង្វាន់​លីគ​កំពូល​កម្ពុជា កាល​ពី​​ខែ​សីហា ឆ្នាំ​២០២១ ខ្សែ​ការពារ​ឆ្នើម​របស់​ក្លឹប​បាល់​ទាត់​ណាហ្គាវើលដ៍ នេន សុធារដ្ឋ បាន​ដាច់​សរសៃ​ជង្គង់​ ACL ខាង​ស្ដាំធ្វើ​ឱ្យ​គេ​អាកខាន​បង្ហាញ​ខ្លួន​អស់​រយៈ​ពេល​ជាច្រើន​ខែ។

ពាក់ព័ន្ធ​នឹង​បញ្ហា​របួស​​អតីត​ខ្សែ​ការពារ​ជម្រើស​ជាតិ​កម្ពុជា​ បាន​បង្ហើប​ប្រាប់​ Sabay ថាជង្គង់​របស់​គេ​លែង​ឈឺ​ទៀត​ហើយ​ ក្រោយ​សម្រាក​ព្យាបាល​អស់​ពេលជា​យូរ​មក​។

អតីត​សមាជិក​ក្រុម​ព្រះខ័នរាជស្វាយរៀង​ បាន​ពន្យល់​ថា ៖«មិនទាន់ជា១00%ទេបង ជាបានប្រហែល ៦០-៧០ ភាគរយហើយបង (ខ្ញុំ​)អត់មានឈឺអីទេបង...ធម្មតា!»។

បើ​ទោះ​មិន​ទាន់​ជា​សះស្បើយ​មួយរយ​ភាគរយ​ក្ដីប៉ុន្តែ ​នេន សុធារដ្ឋ អាច​ចូល​ហ្វឹកហាត់​ជាមួយ​ក្រុម​បាន​​ប្រហែល​ជា​មួយ​ខែ​ហើយ ហើយ​ខ្សែ​ការពារ​ដដែល​​ជឿជាក់​ថាគេ​នឹង​លេង​បាន​ធម្មតា​វិញ​ នៅ​រដូវ​កាល​ឆ្នាំ​២០២២​នេះ៕

អត្ថបទ៖ អ៊ុំ សុភក្តិ