ក្រសួង ស្នើក្រុមហ៊ុន​ដឹក​​ម្ហូបអាហារ​ល្បីៗ​ក្នុងស្រុក​ងាក​មក​ប្រើ ម៉ូតូសាកភ្លើង ជំនួសសាំង

  • 2022-02-04 03:45:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួងសាធារណការ និងដឹកជញ្ជូន ពិចារណាលើការស្នើឱ្យក្រុមហ៊ុនផ្តល់សេវាដឹកជញ្ជូនម្ហូបអាហារដូចជា៖ Food Panda ,NHAM24 និង​ E-Gets ពិនិត្យលទ្ធភាពក្នុងការប្រើប្រាស់ម៉ូតូដើរដោយថាមពលអគ្គិសនី ជំនួសម៉ូតូដែលប្រើសាំងក្នុងការបម្រើសេវារបស់ខ្លួន។

រូបតំណាងប្រភព៖ pinclipart.com

ក្នុងឳកាសពិភាក្សាការងារជាមួយតំណាងស្ថានីយប្រេងប្រេងឥន្ធនៈប្រចាំកម្ពុជា **«អំពីការរៀបចំឧបករណ៍សម្ភារបញ្ចូលថាមពលយានយន្តអគ្គិសនី»**។ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានគូសបញ្ជាក់ផងដែរអំពី ការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងទិសដៅឆ្ពោះទៅកាន់ការសម្រេចបាននូវការកាត់ បន្ថយការបំភាយឧស្ម័នកាបូនទៅក្នុងបរិយាកាសផែនដីឱ្យនៅកម្រិតសូន្យនៅឆ្នាំ ២០៥០ ។

លោកក៏បានដាក់ជូនផែនការមេស្តីពីការប្រើប្រាស់យានយន្តអគ្គិសនី ទៅអង្គការសហប្រជាជាតិ ដោយកំណត់ឱ្យមានការប្រើប្រាស់រថយន្តដើរដោយថាមពលអគ្គិសនីក្នុងអត្រា ៤០% និងម៉ូតូដើរដោយថាមពលអគ្គិសនីក្នុងអត្រា ៣០% ។

កិច្ចពិភាក្សាការងារខាងលើ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងទទួលបន្ទុក តំណាងក្រុមហ៊ុនប្រេងឥន្ធនៈធំៗប្រចាំកម្ពុជា ចំនួនប្រាំរួមមាន៖ ក្រុមហ៊ុនសូគីមិច ក្រុមហ៊ុនតូតាល់ ក្រុមហ៊ុនតេលា ក្រុមហ៊ុនកាល់តិច និងក្រុមហ៊ុនភីធីធី ផងដែរ កាលពីថ្ងៃទី ៣ ខែកុម្ភៈ៕

អត្ថបទ៖ រក្សា