iPhone អាចស្គេនពាក់ម៉ាសបានហើយ ប៉ុន្ដែតើវាស្គេនដោយរបៀបណាបើពាក់ម៉ាស?

  • 2022-02-04 06:56:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អំឡុង២ឆ្នាំចុងក្រោយនេះ អ្នកប្រើ iPhone ប្រហែលជាខកចិត្តព្រោះ Face ID មិនអាចស្គេនបាន ព្រោះបាំងម៉ាសការពារ។ ប៉ុន្ដែ iOS 15.4 ដែលស្ថិតក្នុងជំនាន់សាកល្បង នឹងអាចឱ្យអ្នកស្គេនដោះសោបាន បើទោះបីជាពាក់ម៉ាសក៏ដោយ។

មានចម្ងល់ជាច្រើនចោទសួរថា បើពាក់ម៉ាសហើយស្គេនមុខបាន តើ iPhone ស្គេនសម្គាល់ផ្ទៃមុខបែបម៉េចទៅ ស្គេននៅកន្លែងណាបើបាំងម៉ាស?

យោងតាម Apple មុខងារស្គេនដោយពាក់ម៉ាស់ (Face ID with Mask) អាចដោះសោបាន ដោយស្គេនសម្គាល់ចំណុចពិសេសនៅតំបន់ភ្នែករបស់មនុស្សម្នាក់ៗ ដើម្បីផ្ទៀងផ្ទាត់អត្តសញ្ញាណ។

ជុំវិញមុខងារពិសេសនេះ ក៏ត្រូវមានលក្ខខណ្ឌចាំបាច់ផងដែរ ត្បិញអីពេលស្គេន គឺម្ចាស់ទូរសព្ទត្រូវសម្លឹងទៅទូរសព្ទជាចាំបាច់ មិនត្រូវពាក់វ៉ែនតា។

ហើយអ្វីដែលចាំបាច់បំផុតនោះ មុខងារស្គេនពាក់ដំណើរតែនៅលើ ត្រកូល iPhone 12 និង 13 តែប៉ុណ្ណោះ iPhone ក្រោមជំនាន់នេះ ឬ iPad គឺមិនអាចប្រើមុខងារនេះបានឡើយ៕

ប្រភព៖ macrumors   ប្រែ​សម្រួល៖ កុសល

អត្ថបទថ្មី