ក្រុមហ៊ុន​រថយន្ត​មួយ ​ដុតដៃដុតជើង​ត្រៀម​ផ្តួល​ Ford Ranger Raptor

  • 2022-02-04 07:25:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Volkswagen កំពុង​ស្វែងរក​កិច្ច​សហការ​ជាមួយ​ក្រុមហ៊ុន Walkinshaw ដើម្បី​ផលិត​រថយន្តភីកអាប់ធុនកណ្តាលថ្មី ឈ្មោះថា Amarok R ​ត្រៀម​ប្រកួត​ប្រជែង​ជាមួយ Ford Ranger Raptor។

នាយក​ផ្នែក​រថយន្ត​ពាណិជ្ជកម្ម​ប្រចាំ​ប្រទេសអូស្ត្រាលី លោក Ryan Davies បាន​លើកឡើង​ថា ពេលនេះ​គឺជាឱកាសគ្រប់​យ៉ាង​លើ​រថយន្តភីកអាប់។ ការ​ជ្រើស​រើស​ដៃគូ ដ៏ស័ក្តិសម​ជាមួយ Walkinshaw គឺ​ជាការបង្ហាញ​ពីកិច្ចសហប្រតិបត្តិការ​ដ៏ជោគជ័យសម្រាប់​កេរ្តិ៍ឈ្មោះក្រុមហ៊ុន ដោយ​ចង់បង្កើនការ​លក់​បន្ថែមទៀត សម្រាប់​រថយន្តជំនាន់​ក្រោយ។

សម្រាប់​រថយន្ត Amarok នេះ Volkswagen បាន​សន្យាថា នឹង​ធ្វើឱ្យវា​ក្លាយ​ជារថយន្តភីកអាប់​ឈានមុខគេ​បំផុត ជាមួយ​នឹង​ការបំពាក់​ប្រព័ន្ធ​ជំនួយ​បើកបរ​ទំនើបបំផុត និងការតភ្ជាប់​ប្រព័ន្ធកម្សាន្ត Touchscreen ជាង​គូប្រជែង​ខ្លួន។

ទោះជាយ៉ាងណា ក្រុមហ៊ុន​នេះ​មិនបាន​បញ្ជាក់​លម្អិត​ពី Spec ឬកម្លាំងម៉ាស៊ីនរបស់រថយន្ត Amarok ឡើយ ដោយ​គ្រាន់តែ​បញ្ជាក់ថា វានឹងប្រើប្រាស់​ម៉ាស៊ីន V6 TDI ខណៈ Ford Ranger Raptor ឆ្នាំ​២០២២ ត្រូគេរំពឹងថា នឹងប្រើប្រាស់​ម៉ាស៊ីន EcoBoost V6 twin-turoចំណុះ ៣,៥លីត្រ ដែលអាចផលិតកម្លាំង ៤៥០សេះ និង​កម្លាំងរមួល ៦៩១ញ៉ូតុនម៉ែត្រ៕

ប្រភព៖ carscoops   ប្រែ​សម្រួល៖ សំភី