ពិតជាល្អណាស់! ខ្សែក្រវាត់២ប្រភេទទម្ងន់ខាង CBS ផ្ដល់ឱកាសសម្រាប់ក្មេងៗកម្រិត «ខ»
- 2022-02-07 00:45:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពិតជាល្អណាស់! ខ្សែក្រវាត់២ប្រភេទទម្ងន់ខាង CBS ផ្ដល់ឱកាសសម្រាប់ក្មេងៗកម្រិត «ខ»
ចន្លោះមិនឃើញ
ការប្រកួតខ្សែក្រវាត់២ប្រភេទទម្ងន់ ៥៤, ៥៧គីឡូក្រាមខាង CBS គឺផ្ដល់ឱកាសសម្រាប់តែកីឡាករប្រភេទ «ខ» បានមកប្រជែងប៉ុណ្ណោះដើម្បីជាការបង្កើនធនធានឲ្យខ្លាំងបន្តអ្នកចាស់ៗនៅពេលខាងមុខ។
លោក ស៊ីថូ ណាថាន់ អ្នកគ្រប់គ្រងផ្នែកកីឡារបស់ CBS បានឲ្យដឹងថា បើមើលពីសមាសភាពកីឡាករទាំង ១៦រូប ឬ២ប្រភេទទម្ងន់នៃកម្មវិធីខ្សែក្រវាត់នេះគឺជាពន្លកកីឡាករជំនាន់ក្រោយដែលទើបមានបទពិសោធប៉ុណ្ណោះស្ថិតក្នុងកម្រិត «ខ» នាពេលបច្ចុប្បន្ន។
ទាក់ទងទៅនិងការរៀបចំកីឡាករក្មេងៗនេះប្រធានគ្រប់គ្រងខាងលើបន្ថែមទៀតថា ដោយសារតែការសហការរវាង CBS និងសហព័ន្ធមានចិត្តដូចគ្នាក្នុងការបណ្ដុះធនធានកីឡាករថ្មីៗ ពង្រឹងសមត្ថភាពពួកគេឲ្យខ្លាំងដើម្បីបន្តតំណែងជើងឯកនានាបច្ចុប្បន្ននេះ។ លោកជឿជាក់ថាកីឡាករទាំងនេះនឹងក្លាយជាជើងខ្លាំងលំដាប់ប្រទេសនៅពេលខាងមុខនេះតាមរយៈការជួយជ្រោមជ្រែងពីកម្មវិធីប្រកួតរបស់ CBS។
កម្មវិធីនេះគឺធ្វើឡើងទាំង២ប្រភេទទម្ងន់ស្របពេលគ្នាតែម្ដង ពោលអ្នកទាំង១៦រូបត្រូវប្រកួតសន្សំពិន្ទុតាមពូលរៀងៗខ្លួនដើម្បីបានឡើងទៅវគ្គខ្វែង ឬឈានដល់ផ្ដាច់ព្រ័ត្រយកខ្សែក្រវាត់លើទម្ងន់ ៥៤ និង ៥៧គីឡូក្រាម។ ការប្រកួតធ្វើឡើងរៀងរាល់ថ្ងៃសុក្រ ចាប់ពីម៉ោង ៧ ដល់ ៩យប់លើទូរទស្សន៍ CTN។ អ្នកឈ្នះខ្សែក្រវាត់នឹងទទួលបានប្រាក់រង្វាន់ ៥០០០ដុល្លារ៕