រដ្ឋមន្ត្រី​អង់គ្លេស​ព្រមាន​ថា Mark Zuckerberg អាច​ប្រឈម​នឹងពន្ធនាគារពេលចេញច្បាប់ថ្មី

  • 2022-02-07 07:43:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នាយកប្រតិបត្តិក្រុមហ៊ុន Meta លោក Mark Zuckerberg និងនាយកប្រតិបត្តិក្រុមហ៊ុនយក្សដទៃផ្សេងទៀត អាចប្រឈមមុខនឹងការជាប់គុក ប្រសិនបើថ្នាលប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ពួកគេមិនទប់ស្កាត់ខ្លឹមសារដែលចាត់ទុកថា មានគ្រោះថ្នាក់នៅក្រោមច្បាប់សុវត្ថិភាពអនឡាញ នាពេលខាងមុខ។

កាលពីថ្ងៃសៅរ៍ លោកស្រី Dorries រដ្ឋមន្រ្តីក្រសួងវប្បធម៌របស់ UK ថ្លែងទៅកាន់ Times Radio និយាយថា៖ Zuckerberg ដែលជាប្រធានក្រុមហ៊ុន Meta ក្រុមហ៊ុនមេរបស់ Facebook និងប្រធានក្រុមហ៊ុនផ្នែកបច្ចេកវិទ្យាផ្សេងទៀត "ពិតជាអាច” ត្រូវបានជាប់ឃុំឃាំង ប្រសិនបើពួកគេមិនអនុវត្តតាមសេចក្តីព្រាងច្បាប់ស្តីពី «សុវត្ថិភាពលើអ៊ីនធឺណិតរបស់រដ្ឋាភិបាល»៕

ប្រភព៖ RT   ប្រែ​សម្រួល៖ រក្សា