ភ្ញាក់ផ្អើលខ្លាំង! ឆ្មាដាវប្រភេទសត្វកម្រត្រូវបានរកឃើញរស់នៅតំបន់ការពារធម្មជាតិកម្ពុជា
- 2022-02-08 05:14:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ភ្ញាក់ផ្អើលខ្លាំង! ឆ្មាដាវប្រភេទសត្វកម្រត្រូវបានរកឃើញរស់នៅតំបន់ការពារធម្មជាតិកម្ពុជា
ចន្លោះមិនឃើញ
ឆ្មាដាវឬ មានឈ្មោះអង់គ្លេសហៅថា Leopard Cat ជាប្រភេទសត្វដែលកម្រ និងត្រូវបានចុះក្នុងបញ្ជីក្រហម IUCN (VU) ជាប្រភេទងាយរងគ្រោះថ្នាក់ជាសាកល ត្រូវបានថតដោយម៉ាស៊ីនថតស្វ័យប្រវត្តិនិងរកឃើញថាកំពុងរស់នៅតាមតំបន់ការពារធម្មជាតិនៃព្រះរាជាណាចក្រកម្ពុជា។
ឆ្មាដាវនេះទៀតសោត មានសម្បុរលឿង-ត្នោត លាយជាមួយរោមអុចៗពណ៌ពណ៌ខ្មៅ និងមានឆ្នូត៥-៦ សម្បុរត្នោតចាស់ចាប់ផ្តើមចេញពីលើក្បាល និងផ្នែកខាងក្រោយរហូតដល់ស្មា។ សត្វប្រភេទនេះរស់នៅក្នុងព្រៃស្ទើរគ្រប់ប្រភេទ ព្រមទាំងព្រៃដាំ។អាហាររបស់វាមាន បក្សី សត្វកកេរ ត្រកួត អន្សង ក្តាន់ញ៉ែជាដើម។ វាអាចចាប់ចំណីបានដោយសារការលោតចុះសង្គ្រប់ពីលើដើមឈើទៅលើចំណីរបស់វា។
សូមជម្រាបថាឆ្មាដាវ វាជាសត្វពូកែហែលទឹកណាស់ វាអាចបន្តពូជបានពេញមួយឆ្នាំ មានរយៈពេលពពោះពី៦៥ថ្ងៃ-៧២ថ្ងៃ និងអាចកូនម្តងបានពី១ទៅ៤ក្បាលឯណោះ៕
ប្រភព៖ក្រសួងបរិស្ថាន