លោក សុផាឆៃ វិរៈភុជុង៖ ក្រុម Tiffy Army ត្រូវលេងជាគំរូសម្រាប់ក្មេងៗជំនាន់ក្រោយ
- ពុធ, 9 កុម្ភៈ 2022 00:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លោក សុផាឆៃ វិរៈភុជុង៖ ក្រុម Tiffy Army ត្រូវលេងជាគំរូសម្រាប់ក្មេងៗជំនាន់ក្រោយ
ចន្លោះមិនឃើញ
លោក សុផាឆៃ វិរៈភុជុង ប្រធានសមាគមបាល់ទាត់កងយោធពលខេមរភូមិន្ទ (Tiffy Army FC) បានពន្យល់ដល់ក្រុមកីឡាកររបស់ខ្លួនឲ្យម្នាក់ៗលេងដោយសីលធម៌ចាញ់ឈ្នះគឺមានអ្នកគាំទ្រនៅស្រឡាញ់ និងអាចយកជាគំរូជាពិសេសក្មេងៗជំនាន់ក្រោយ។
ប្រធានសមាគមបាល់ទាត់ខាងលើបានលើកឡើងថា សូមកីឡាករ Tiffy Army ត្រូវប្រកាន់ភ្ជាប់វិន័យ សីលធម៌ និងធ្វើខ្លួនឲ្យសមជាកីឡាករអាជីពក្នុងវិស័យបាល់ទាត់នេះ។ ម្នាក់ៗគឺលេងតំណាងឲ្យកងទ័ពទាំងមូល ដូច្នេះវិន័យការលេងដោយស្មារតី Fair Play គឺសំខាន់បំផុត។
លោក សុផាឆៃ វិរៈភុជុង បន្ថែមទៀតថា កីឡាករគ្រប់រូបត្រូវប្រឹងប្រែងលេងឲ្យអស់ពីសមត្ថភាព បើទោះជាលទ្ធផលចាញ់ ឬឈ្នះយ៉ាងណាក្ដីក៏មិនត្រូវលេងដោយអសីលធម៌ ប្រាសចាកវិជ្ជាជីវៈបាល់ទាត់នោះទេ។ ត្រូវចាំថាគឺធ្វើជាគំរូគេ លេងដោយឲ្យអ្នកគាំទ្រស្រឡាញ់ចូលចិត្តទាំងឈ្នះ ទាំងចាញ់ និងធ្វើឲ្យក្មេងៗជំនាន់ក្រោយអាចយកជា Idol ផងដែរ។
រំលឹកដែរថា លោក សុផាឆៃ វិរៈភុជុង ជាអគ្គនាយកទូរទស្សន៍ប៉ុស្តិ៍លេខ៥ និងជាប្រធាន សមាគមបាល់ទាត់កងយោធពលខេមរភូមិន្ទ (Tiffy Army FC)។ លោកមកជួយក្រុមទ័ព ប្រហែល២ឆ្នាំមកហើយ។ បន្ទាប់ពីលោកមកជួយក្រុមបាល់ទាត់មួយនេះគឺតែងតែឃើញមានសកម្មភាពជាហូរហែតាមបែបព្រះពុទ្ធសាសនា និងការជួបជុំលើកទឹកចិត្តកីឡាករជាក់ស្ដែងកាលពីថ្ងៃទី៧ កុម្ភៈ បានទៅធ្វើសមាធិ និងសូត្រមន្តនៅវត្តមុន្នីប្រសិទ្ធីវង្ស ក្នុងសង្កាត់ព្រែកព្នៅ ថែមទាំងពិសាអាហារសាមគ្គីមុនបើកលីគ ២០២២ ទៀតផង៕